​មិន​ទុក​ទេ​ម្តងនេះ​! នគរបាល​ខណ្ឌ​សែន​សុខ​ប្រើ​ធម៌​ក្តៅ​ហើយ(មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​ខណ្ឌ​សែន​សុខ​បាន​ប្រើ​វិធានការ​ក្តៅ ដោយ​ចុះ​ទៅ​ស្ទួ​ច​យក​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ឈប់​ចត​នៅ​លើ​ដងផ្លូវ​ធំ​នានា​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ។ ការ​ស្ទួ​ច​រថយន្ត​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​១០ ខែតុលា នៅ​តាម​ផ្លូវ​លេខ​៥៨៩ ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ហើយ​វេលា​រសៀល​បន្ត​ទៅ​ស្ទួ​ច​នៅ​តាម​មហាវិថី​សហព័ន្ធ​រ៉ូ​ស្ស៊ី និង​ផ្លូវ​នានា​ទៀត ។

តាម​លោក​វរៈសេនីយ៍ត្រី​ស៊ិ​ន សុវណ្ណ នាយក​ផ្នែក​ចរាច​ណ៍​នៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ការ​ស្ទួ​ច​រថយន្ត​ធ្វើ​ឡើង​តាម​បទបញ្ជា​របស់​លោក​វរៈសេនីយ៍ ឯក ហួរ ម៉េ​ង វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ តាម​ការ​ណែនាំ​ពី​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ ។ លោកនាយក​ផ្នែក​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រើ​វិធាន​ការណ៍​ក្តៅ​ធ្វើ​ឡើង​គ្រប់​ផ្លូវ​ទាំងអស់ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ។ ជា​ពិសេស​ចំពោះ​ផ្លូវ​ធំ ដែល​តែងតែ​បង្ក​ការ​កក់ស្ទះ​ជា​រៀងរាល់ថ្ងៃ​ដែល​បណ្តាល​មក​ពី​ការ​ឈប់​ចត​រថយន្ត​នោះ​លើ​ទ្រូងផ្លូវ​សាធារណៈ​អនាធិបតេយ្យ ។

លោក​វរៈសេនីយ៍ត្រី​ស៊ិ​ន សុវណ្ណ នាយ​ផ្នែក​ចរាចរណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា​នេះ សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​បាន​ចុះ​មក​ស្ទួ​ច​បាន​រថយន្ត​ចំនួន​៦​គ្រឿង នៅ​តាម​ផ្លូវ​លេខ ៥៨៩ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ឲ្យ​ឈប់​ចត​លើ​ដងផ្លូវ​ទៀត និង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ។

លោកនាយក​ផ្នែក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​រសៀល និង​បន្ត​ទៅ​ស្ទួ​ច​នៅ​តាម​មហាវិថី​សហ​ពន្ធ​រ៉ុ​ស្ស៊ី​ទៀត ហើយ​បន្ត​ទៅ​ផ្លូវ​លេខ​១៩៨៦​ទៀត​នៅ​វេលា​ល្ងាច​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ស្ថានភាព​ចរាចរណ៍​កាន់តែ​ប្រសើរ​ឡើង ។

គួរ​បញ្ជាក់​កន្លង​មក​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ជំរុញ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​ជា​បន្តបន្ទាប់ ព្រមទាំង​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ហាម​ចត​លើ​ដងផ្លូវ ជា​ហេតុ​នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យល់​ពី​ច្បាប់ តែ​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត​ចត​ដោយ​ពុំ​ស្តាប់​តាម​ការ​ណែនាំ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ