ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​រហូត​ដល់ $3000 + រំលស់ 100% ក្នុង​កម្មវិធី​ទស្សនា​ផ្ទះ​គំរូ​ប្រណីត​នៅ ផាក លែ​ន 598 របស់ ជីប ម៉ុង លែ​ន​!


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​ធ្វើ​កម្មវិធី​ទស្សនា​ផ្ទះ​គំរូ​ប្រណិត ក្នុង​គម្រោង ផាក លែ​ន ៥៩៨ នៅ​ថ្ងៃ​ទី 12-13 ខែ តុលា ឆ្នាំ 2019 ជាមួយនឹង​ការ​ផ្តល់​ប័ណ្ណ​ទឹកប្រាក់​រហូត​ដល់​$3000 អម​ជាមួយ​ការ​បញ្ចុះតម្លៃ 7% និង រំលស់ 100% ទៅ​លើ​គ្រប់​ប្រភេទ​ផ្ទះ គ្រប់​គម្រោង​ផង​ដែរ​។

គម្រោង ផាក លែ​ន 598 ជា​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ប្រណីត​ៗ តាម​បណ្តោយ​ផ្លូវ​ឯកឧត្តម ជា សុ​ផា​រ៉ា (​ផ្លូវ 598) 5​នាទី ពី​រង្វង់​មូល​កាំ​កូ ជាទី​តាំង​កំពុង​មាន​សក្តានុពល​ស្ថិត​នៅ​ជិត​ទី​ប្រជុំជន ជិត​ធនាគារ សាលារៀន ផ្សារ​ទំនើប​ធំ​ៗ​ដូច​ជា ផ្សារ​ជីប ម៉ុង សែន​សុខ​, Makro, Global House, និង AEON Sen Sok​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ផាក លែ​ន 598 មាន​ច្រកចេញ​-​ចូល​ធំ​ទូលាយ ផ្លូវ​ខ្វាត់ខ្វែង មាន​ក្លឹ​ប​ហាត់​ប្រាណ​ទំនើប​ទាន់សម័យ អាង​ហែល​ទឹក​ដ៏​ធំ សួនច្បារ​ពណ៌​បៃតង កន្លែង​ក្មេង​លេង និង​ផ្សារ​ទំនើប ជីប ម៉ុង 598​។ គម្រោង​មាន​លំនៅ​ឋាន​ដូច​ជា វីឡា​ឃ្វី​ន វីឡា​ឃ្វី​ន អេ វីឡា​ភ្លោះ វីឡា​កូនកាត់ និង ហ្ស​ប ហៅ​ស៍ ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ម៉ត់ចត់ បែប​សហ​សម័យ ជាមួយនឹង​គុណ​ភាពរឹងមាំ គង់​វង់​យូរអង្វែង​។

ក្រៅពី​គម្រោង ផាក លែ​ន 598, ក្រុមហ៊ុន​ជីប ម៉ុង លែ​ន ក៏​មាន​គម្រោង​ដទៃ​ទៀត​រួម​មាន គម្រោង លែ​ន ម៉ាក 271, លែ​ន​ម៉ាក 60​ម៉ែត្រ និង ផាក លែ​ន ខុន​ដូ ធី​ខេ ដែល​សុទ្ធសឹងតែ​ជា​គម្រោង​ប្រកបដោយ​ភាពល្អ​ប្រណីត គុណ​ភាពរឹងមាំ កំពុង​ដាក់​លក់​ជូន​អតិថិជន​របស់​ខ្លួន​។ ហើយ​ជា​ពិសេស​អតិថិជន ដែល​អញ្ជើញ​មក​កាន់​កម្មវិធី​ទស្សនា​ផ្ទះ​គំរូ​ដោយ​ផ្ទាល់ នឹង​ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​រហូត​ដល់​$3,000​សម្រាប់​គ្រប់​ប្រភេទ​លំនៅ​ឋាន និង​គ្រប់​គម្រោង​ទាំងអស់​របស់ ជីប ម៉ុង លែ​ន​។

កម្មវិធី​ទស្សនា​ផ្ទះ​គំរូ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​អតិថិជន​ទាំងអស់​បាន​ចូលរួម​ដើម្បី​ទស្សនា​អំពី​ភាពល្អ​ប្រណីត​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ នៃ​លំនៅ​ឋាន​នីមួយ​ៗ​របស់​គម្រោង ជីប ម៉ុង លែ​ន​។ កម្មវិធី​នេះ ក៏​ជា​ឱកាស​ដ៏​ពិសេស​មួយ សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​ធ្វើការ​កក់​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន ជាមួយនឹង​ការ​ផ្តល់​ជូន​ពិសេស​ៗ​ទៀត​ផង​។

ដូច្នេះ​អតិថិជន​ទាំងអស់​អាច​មក​ចូលរួម​ដោយ​សេរី ដើម្បី​មក​ធ្វើការ​ទស្សនា​ផ្ទះ​គំរូ​ប្រណីត​នីមួយ​ៗ និង ទទួលយក​ការ​ផ្តល់​ជូន​ពិសេស​ៗ​នេះ​ផង​ដែរ​។ សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ