ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស


ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១០ តុលា នេះ​បាន​ឲ្យ​ដឹង​ថា ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​ពី​ទីតាំង​ជា​ច្រើន​កន្លែង​បន្ទាប់​ពី​យុទ្ធនាការ​ប្រមូល​ឈើ​អស់​រយៈពេល​ពីរ​បី​ថ្ងៃ ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ស្ថិត​ក្នុងភូមិ​ចុង​ផាង​(​ដេ​អេ​) ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មាន​ចំនួន​០៦​ទីតាំង​រួម​មាន​ទី​តាំងទី​១-​ប្រទះ​ឃើញ​ឈើប្រណិត​ធ្នង់​-​បេង​ចំនួន​២៣៥​ដុំ​, ទី​២- មាន​ឈើ​អារ​លេខ​១(​កកោះ​-​សុ​ក្រម​)​ចំនួន​២១​សន្លឹក និង​រណារ​យន្ត​០៤​គ្រឿង​។

ទីតាំង​ទី​៣-​មាន​ឈើ​អារ​ប្រណិត​(​ធ្នង់​-​បេង​)​ចំនួន​១៦០​ដុំ​, ទីតាំង​ទី​៤-​មាន​ឈើ​អារ​លេខ​១(​សុ​ក្រម​)​ចំនួន​២០​សន្លឹក​, ទីតាំង​ទី​៥-​មាន​ឈើ​អារ​លេខ​១(​សុ​ក្រម​)​ចំនួន​៣៥​សន្លឹក និង​ទីតាំង​ទី​៦-​មាន​ឈើ​អារ​លេខ​១ ចំនួន​៧​ដុំ សរុប​ឈើ​អារ​ប្រណិត​ចំនួន​៣៩៥​ដុំ និង​ឈើ​អារ​លេខ​១​ចំនួន​៨៣​សន្លឹក ចំពោះ​ចំនួន​ឈើ​ទាំងអស់​ពុំ​ទាន់​បាន​វាស់វែង​នៅឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ