ជប៉ុន​ទប់ទល់​នឹង​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​មួយ


ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី​១១​តុលា ចាប់​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​មួយ ឈ្មោះ​HAGIBIS ដែល​នាំ​រួច​ហើយ​ឲ្យ​មានការ​លុប​ចោល​ជើងហោះហើរ​ជា​ច្រើន​រយ​ជើង​របស់​យន្តហោះ ហើយ​ការ​ប្រកួត​កីឡា​RUGBY​ពិភពលោក​២​ក៏​លុប​ចោល​ដែរ​។​ម្យ៉ាងទៀត​ព្យុះ​នេះ​ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​ប្រកួត​ជម្រុះ​ប្រណាំង​FORMILA -1​ផង​។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​វាយតម្លៃ​នា​ថ្ងៃ​ទី​១១​តុលា​ថា ព្យុះ​នោះ​មាន​កម្លាំង​ខ្លាំង​បំផុត ជាង​ការ​ព្យាករណ៍​ពី​មុន​។ ខ្យល់​អាច​បោកបក់​ដល់​ក្នុង​ល្បឿន​២១៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​សម្រាប់​ថ្ងៃ​ទី​១២​តុលា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក គឺ​ប៉ុន្មាន​ម៉ោង​មុន​បោក​បង់​មក​ដល់​ភាគ​ខាងកើត​និង​ភាគ​កណ្ដាល​ជប៉ុន ព្រមទាំង​តំបន់​ក្រុង​តូ​ក្យូ​ដែល​មាន​ប្រជាជន​ច្រើន​កុះករ​បំផុត​ផង​។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​វាយតម្លៃ​ថា ខ្យល់​ខ្លាំង​និង​រលក​សមុទ្រ​ធំ​ៗ នឹង​មាន​នា​ថ្ងៃ​ទី​១២​និង​១៣​តុលា​ក្នុង​តំបន់​ជា​ច្រើន​របស់​ប្រទេស​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ថ្លែង​ថា យើង​ស្នើ​ឲ្យ​ចាត់​បណ្ដា​វិធានការ​ប្រុង​ប្រយ័ត្ន មុន​ការ​មក​ដល់​របស់​ព្យុះ​នេះ​ដើម្បី​ការពារ​អាយុជីវិត​របស់​លោក​អ្នក​និង​អាយុជីវិត​របស់​គ្រួសារ​លោក​អ្នក​។ ភ្លៀង​នឹង​ធ្លាក់​ខ្លាំង​បំផុត​ក្នុង​តំបន់​មួយ​ចំនួន ជាមួយ​ទឹកភ្លៀង​កម្រិត​៥០០​មី​ល្លី​ម៉ែត្រ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ក្នុង​តំបន់​ក្រុង​តូ​ក្យ​និង​រហូត​ដល់​៨០០​មី​លិ​ម៉ែត្រ​នា​ភាគ​កណ្ដាល​ប្រទេស​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​លោក​យូ​សសី​ុ​ហី​ុ​ដ​ស៊ូ​ហ្គា​ថ្លែង​នា​ថ្ងៃ​ទី​១១​តុលា​ថា នាយក​រដ្ឋមន្ត្រី​លោក​ស៊ី​ន​ហ្សូ​អា​បេ​បាន​ចេញ​បញ្ជា ដល់​បណ្ដា​អ្នក​ទទួលខុសត្រូវ ឲ្យ​ចាត់​បណ្ដា​វិធានការ​ដើម្បី​ធានា​សន្តិសុខ​របស់​ប្រជាជន ពិសេស​ដោយ​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​កងកម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ