ឆេះផ្ទះជាន់ទី២…ចៅប្រុសចោទយាយ យាយថា ចៅចាក់ប្រេងកាតដុតទេ


រាជធានីភ្នំពេញ ៖ ករណីឆេះផ្ទះ​មួយកន្លែង ត្រូវចៅ​​បង្កើត​​បែក​ថ្នាំ​យក​ប្រេងកាត​ទៅ​ចាក់​ដុត​ផ្ទះ​ខ្លួនឯង​ឆាបឆេះ​សន្ធោសន្ធៅ​នៅជាន់​ទី​២​ ហើយបែរជា​ចោទ​ថា​ ជីដូន​ជា​អ្នក​ដុត​ទៅ​វិញ បង្ក​​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កាលពី​វេលា​ម៉ោង០៣និង​៣០ទៀប​ភ្លឺ​ថ្ងៃ​ទី១២ ​តុលា​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១០៧​កែង​ផ្លូវ​កម្ពុជា​ក្រោម ​(​ក្រោយ​ថ្មដា) ​ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​​​​ថា មុន​ពេល​កើតហេតុ​ ​គាត់​រស់នៅ​ម្តុំកន្លែង​កើតហេតុ​​​ជាប់​ផ្ទះ​​បាន​ប្រទះ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញ​មក​ពី​ក្នុងផ្ទះ​ជាន់​ទី​២ និង​មាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញ​មក​ពី​ខាងក្នុង​ផ្ទះ ​ទើប​ពួក​គាត់​បាន​រាយការណ៍​ទៅ​អោយ​ខាង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មនោ​រម្យ​ ឱ្យចុះ​កន្លែង​កើតហេតុ​និង​ទំនាក់ទំនង​ហៅ​​ខាង​ការិយាល័យ​បង្ការ​នឹង​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ ​ដើម្បី​មក​អន្តរា គមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​តែ​ម្តង ប៉ុន្តែ​ដោយសារ​តែ​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ​ធ្វើ​ឲ្យ​កំ​ដៅ​​​ភ្លើង​បុក​ចេញ​មក​ខ្លាំង​ពេក ​ទើប​បាញ់​ពន្លត់​រយៈពេល​ជិត​មួយ​ម៉ោង​ ទើប​បាញ់​ពន្លត់​អស់ទាំង​ស្រុង ។

សមត្ថកិច្ច​ក៏​បាន​បញ្ជា​ក់​ថា​ ​​ផ្ទះ​កើតហេតុ​ខាងលើ​នេះ ​គឺ​រស់នៅ​តែ​២​នាក់​ចៅ​និង​ជីដូន​តែ​ប៉ុណ្ណោះ ហើយ​ចៅ​របស់​គាត់​ញៀន​ថ្នាំ​រយៈ​ពេល​យូរ​ឆ្នាំ​មក​ហើយ ។ មុន​កើតហេតុ​ ចៅ​បង្កើត​របស់​គាត់​បែក​ថ្នាំ​បាន​យក​ប្រេង​កាត​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​ បង្ក​អោយ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​ ហើយ​ចៅ​របស់​គាត់​បាន​ចោទ​ជីដូន​ខ្លួន ឯង​ជា​អ្នក​ដុត​ផ្ទះ​ថែម​ទៀត ។

សមត្ថកិច្ច​ក៏​បាន​បន្ត​ទៀត​ថា​ ចៅប្រុស​មានឈ្មោះ​អា​យូ ណា​ម ភេទ​ប្រុស​២៧​ឆ្នាំ ហើយ​ម្តាយបង្កើត​និង​ឪពុក​របស់​ចៅប្រុស​នេះ​ បាន​ស្លាប់​តាំងពី​ចៅប្រុស​គាត់​អាយុ​5​ទៅ​6​ឆ្នាំ ស្លាប់​ដោយសារ​តែ​ជំងឺអេដស៍​នៅ​ឯ​ប្រទេស​វៀតណាម ​រាល់ថ្ងៃ​ជីដូន​បាន​ដើរ​រើស​អេ​ត​ចាយ​នឹង​សុំ​ទឹក​គេ​ប្រើប្រាស់ ។ដោយឡែក​ ជីដូន​បាន​អះអាង​ថា​ ចៅ​​គាត់​ជា​អ្នក​ដុត និង​មាន​អ្នក​ជិតខាង​បានឃើញ ចៅប្រុស​ខាងលើ​យក​មក​ប្រេង​មក​ចាក់​ដុត​នៅ​មុខ​ផ្ទះ ​និង​ក្នុងផ្ទះ​ផង​ដែរ ។

អគ្គី​ភ័យ​ខាងលើ​នេះ ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៧​គ្រឿង​បាន​រលត់​អស់ទាំង​ស្រុង​ នៅ​វេលា​ម៉ោង០៤ និង​នាទី​​ថ្ងៃ​ដដែល រីឯ​ចៅប្រុស​បង្កើត​ ត្រូវ​បានសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ឯ​ប៉ុស្តិ៍​មនោ​រម្យ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ