រាល់ដង​ឆក់​ត្រី​បាន​ហូប​…​ថ្ងៃនេះ​ឆក់​ត្រី បាន​ផ្តាច់​ជីវិត


​ខេត្តកំពត ៖ ​​​កាលពី​វេលា​ម៉ោង​១២ និង៣០​នាទី​ថ្ងៃ​ទី​១២ ​តុលា នេះថា មាន​បុរស​ចំណាស់​ម្នាក់​បាន​ត​ខ្សែភ្លើង​ពីបា​រ៉ែត​ភ្លើង​នៅផ្ទះ​ ដើម្បី​ឆក់​ត្រី​មក​ចម្អិនធ្វើម្ហូប​នៅ​អូរ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​៤០​ម៉ែត្រ​ ស្រាប់តែ​ឆ្លង​ចរន្ត​​ភ្លើង​​បណ្តាលឱ្យ​ឆក់ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ​។

សេចក្តីរាយការណ៍ថា ជន​រង​គ្រោះខាងលើឈ្មោះ យ៉េន ធឿ​ន អាយុ៥០​ឆ្នាំ រស់នៅភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។ ប្រភព​ព​័ត៌​មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់​បុរសរង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កន្លង​មក ​ជន​រង​គ្រោះ​ធ្លាប់តែរក​ចាប់​ត្រី​ធ្វើ​ម្ហូប ​ដោយ​ប្រើ​តែ​ឧបករណ៍​ឆក់​ច្នៃ​ចេញពីបា​រ៉ែត​ភ្លើង​អីចឹង​រហូត ហើយ​ឃើញ​បាន​ត្រី​យក​មក​ចែក​បងប្អូន​សាច់ញាតិ​​ហូប​ជា​ហូរហែ​ នា​ពេល​កន្លង​មក ។

ប៉ុន្តែ​​នៅថ្ងៃនេះ គាត់​​ត្រូវ​ភ្លាត់ស្នៀត​មិន​បាន​មើល​ខ្សែភ្លើង​មានមុខ​តំណរ ​ទើប​បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់
យ៉ាង​អ​ណោ​ច​អ​ធ័ម​​ដូច្នេះ ។ សូម​បញ្ជា​ក់ថា កន្លង​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ធ្លាប់​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ​ដោយ​ហាម​មិន​ឱ្យរក​ម្ហូប​ដោយ​ប្រើ​ឧបករណ៍​ឆក់យ៉ាង​​ដូច្នេះ​ទេ ប៉ុន្តែ​ការ​ណែនាំ​របស់​សមត្ថកិច្ច ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​ស្តាប់​ការ​ណែនាំ រីឯ​មួយ​ចំនួន​ទៀត​ មិន​បាន​គោរព​តាម​ការ​ណែនាំ​ទៅ​លួច​ច្នៃ​ត​ខ្សែ​យក​ទៅ​ឆក់​ត្រី​នៅ​តាម​អណ្តូង ​ឬ​អូរ​ ហើយចៃដន្យអាក្រក់ ​ក៏​បណ្តាលឱ្យ​ជួប​ហេតុ​ការ​ណ៍យ៉ាង​ដូច្នេះ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ