ហាង​នំ Big Apple Donuts & Coffee សម្ពោធ​សាខា​ថ្មី​ទី ៨ នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ម៉​ល


រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ នេះ​ហាង​នំ Big Apple Donuts & Coffee បាន​បើក​សម្ពោធ​សាខា​ថ្មី​ទី ៨ របស់​ខ្លួន​បន្ថែម​ទៀត ដែល​មា​នទី​តាំងនៅ​ក្នុង​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ម៉​ល ជាន់​ទី ៥ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវការ​ពី​សំណាក់​អតិថិជន ។

ជាមួយ​គ្នា​នេះ​ដែរ​ក៏​នឹង​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ទិញ ៤ ថែម ២ ចាប់ពី​ថ្ងៃ ១២ រហូត​ដល់ ២០ ខែតុលា ២០១៩ និង​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ នំ​ដូ​ណាត់​ចំនួន​6តម្លៃ​ត្រឹម​តែ​1$ប៉ុណ្ណោះសម្រាប់​អតិថិជន ៥០ នាក់​ដំបូង ដែល​បាន​មក​ជាវ​នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​សាខា​ថ្មី​នេះ​ផង​ដែរ ។

Big Apples Donuts &Coffee គឺជា​ម៉ាក​នំ​ដូ​ណាត់​ដ៏​ល្បីល្បាញ មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ត្រូវ​បាន​នាំ​ចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន Star Food Enterprise Co., Ltd​។

លើស​ពី​សោភ័ណ​ភាព គឺ​គុណភាព ដែល​ជាក់ស្តែង Big Apple Donuts & Coffee តែងតែ​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​នំ​ដូ​ណាត់​ល្អ​ៗ​ជា​ច្រើន ដែល​មាន​រហូត​ទៅ​ដល់ ៣៦ រសជាតិ រួម​ជាមួយ​កាហ្វេ តែ ភេសជ្ជៈ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​ប្រភេទ​ផង​ដែរ ។

គុណសម្បត្តិ​ដ៏​ពិសេស​នៃ​នំ​ដូ​ណាត់​របស់ Big Apple គឺ​ចេញ​មក​ពី​រូបមន្ត​ប្រចាំ​ម៉ាក​មាន​តែ​មួយ​គត់ ជាមួយ​នឹង​ការ​លាយ​បញ្ចូល​គ្នា​នៃ​គ្រឿងផ្សំ​នាំ​ចូល​ជាង ២០ មុខ យ៉ាង​សម្រិតសម្រាំង​បំផុត ដើម្បី​ទទួល​បាន​នំ​ដូ​ណាត់​ទន់​ឆ្ងាញ់​ប្រកបដោយ​គុណភាព​ខ្ពស់ ។

សូម​បញ្ជាក់​ថា Big Apple នឹង​មាន​បង្កើត​រសជាតិ​ថ្មី​បន្ថែម​ទៀត​គឺ ដូ​ណាត់​ពង​ទា​ប្រៃ និង ដូ​ណាត់​ស្លឹក​តយ ដែល​នឹង​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​ពេញចិត្ត​នូវ​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នេះ ។

សូម​រំឭក​ផង​ដែរ​ថា Big Apple Donuts and Coffee បាន​បើក​ដំណើរការ​ដំបូង​កាលពីដើម​ឆ្នាំ​២០១៥ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​ពង្រីក​សាខា​បន្ថែមចំនួន ៨ កន្លែង​ទៀត​ហើយ​នៅ​ទីក្រុង​ភ្នំពេញ គឺ​សាខា បឹង​កេងកង (BKK) សាខា​ទួល​គោក (TK) សាខា ម៉ៅ​សេ​ទុង​(MST) សាខា​កម្ពុជា​ក្រោម (KPK) សាខា​បឹង​ត្របែក (BTK) សាខា Eden Garden (EG) សាខា​ឈូក​មាស​ផ្លា​ហ្សា និង​សាខា​ថ្មី​ទី ៨ អូ​ឡាំ​ព្យា​ម៉​ល (OLP) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ https://bigappledonuts.com/ ឬ Facebook: bigapple.cambodia និង Instagram: bigappledonutscambodia ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ