សម្តេច​ស ខេ​ង នឹង​ជួប​លោក គង់ បូ​រ៉ា នៅ​ពេល​ឆាប់​នេះ​ក្រោយ​ពី​ផ្តាច់ខ្លួន​ពី​បក្ស​ប្រឆាំង


រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន អះអាង​សម្តេច​នឹង​ជួប​លោក គង់ បូ​រ៉ា អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល បាន​ផ្តាច់ខ្លួន​ពី​បក្ស​ប្រឆាំង ហើយ​សុំ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​ឆាប់​ៗ​នេះ ។

សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​កាល ពី​ថ្ងៃ​១២ ខែតុលា​យ៉ាង​ដូច្នេះ​ថា​« ជម្រើស​ដែល​ល្អ គឺ​គាត់​បដិសេធ​មិន​ចូលរួម​ជាមួយ​ក្រុមប្រឆាំង ។ ហើយ​ឥឡូវ​ក៏​បដិសេធន៍​មិន​ចួ​ល​រួម​ជា​ច្រើន​នាក់​រួម​មក​ហើយ ។ នៅ​ព្រៃវែង​មាន​២​នាក់ មាន​លោក គង់ បូ​រ៉ា និង​ម្នាក់​ទៀត ។ គាត់​បាន​ប្រឆាំង​ឥឡូវ​គាត់​សុំ​ចូល​ជា​សមាជិក​បក្ស​ហើយ​» ។ សម្តេច​បន្ត​ថា ក្រៅពី​លោក គង់ បូ​រ៉ា កូនប្រុស​លោក គង់ គាំ ។ ខ្ញុំ​មិន​ទាន់​បាន​ជួប​គាត់​ទេ តែ​ខ្ញុំ​នឹង​ជួប​គាត់​នៅ​ពេល​ខាង​មុខ​នេះ ។ ហើយ​ក៏​មាន​អ្នក​ផ្សេង​ទៀត​ដែរ អី​ញ្ចឹ​ង​គេ​ឃើញ​ទ​ង្វើ​ខុស​របស់​មេ​បក្ស​ប្រឆាំង​គេ​ចេញ​ហើយ​ដូច​ជា អតីត​ចៅសង្កាត់​នៅ​ភ្នំពេញ និង​ខេត្តកំពង់ធំ​ក៏​ចេញ​ដែរ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ជំរើស​ដ៏​ល្អ​របស់​អតីត​សមាជិក​បក្ស​ប្រឆាំង​មាន​ប៉ុណ្ណឹង​ទេ គឺ​ចេញពី​លោក សម រ​ង្ស៊ី ។ ពួក​គាត់​ថា សម រ​ង្ស៊ី មក​ចូល​ស្រុក​នេះ​មិនមែន​នាំ​ប្រជាធិបតេយ្យ​មក​ចូល​ស្រុក​ទេ គឺ​នាំ​សង្គ្រាម​មក ។ ឥឡូវ​យើង​កំពុង​រៀបចំ​បុណ្យ​អ៊ុំ​ទូក​សប្បាយ​រីករាយ គាត់​បែរជា​នាំ​ការ​បំបែកបំបាក់​ទៅ​វិញ តើ​មាន​ន័យ​យ៉ាងម៉េច ? អាហ្នឹង​យើង​មិន​ចេះ​និយាយ អត់ហេតុ អត់​ផល​ទេ គឺ​មាន​ហេតុ​មាន​ផល ។ ដូច្នេះ​គ្មាន​ជម្រើស​ទេ សូម​បងប្អូន​ដែល​ភណ្ឌ​ច្រឡំ​ដើរ​តាម ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​កោតសរសើ​ចំពោះ​អ្នក​ដែល​ចាក់​ចេញពី​សម រ​ង្ស៊ី ទោះបី​មាន​ធ្វើ​អ្វី​ក៏​ដោយ ។

សម្តេច​ថា «​មិន​បាន​ទេ បើ​នៅ​ជាមួយ គឺ​ដាក់​ទៅ​រលាក​តែ​ម្តង ។ អី​ញ្ចឹ​ង ហើយ​មាន​តែ​ដកខ្លួន​ចេញ​ហើយ​ព្រោះថា អា​ឡូ​វ​កូន​ខ្ញុំ​កំពុង​ប្រឡង​បាក់​ឌុ​ប​ផង​កំពុង​រៀន​មហាវិទ្យាល័យ​ផង និង​រៀន​ភាសា​អង់គ្លេស​ផង ។ បែរ​អ្នក​ឯក​មក​បំផ្លាញ​អនាគត​កូន គឺ​មិន​ចូលរួម​ទៀត​» ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា សម្តេច​នឹង​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រោម​ជាតិ នៅ​ពេល​ខាង​មុខ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​បំផ្លាញ​សកម្មភាព​អ្នក​ដែល​មាន​បំណង​បំផ្លាញ​សុខ​សន្តិភាព​របស់​កម្ពុជា ។

សម្តេច​ថា​«​យើង​សូម​គ្នា​ធ្វើ​អី​ញ្ចឹ​ង​កុំ​យក​ឱកាស​នឹង​ទៅ​គំរាមកំហែង​គេ ។ ពិសេស​នោះ​អស់លោក​នៅ​តាម​មូលដ្ឋាន​កុំ​ចេះ​តែ​គំរាមកំហែង ឬ​លាប​ពណ៌​អ្នក​នេះ​អ្នក​នោះ គឺ​កុំ​ឲ្យ​សោះ ។ អ្នក​ណា​ដែល​មាន​ព័ត៌មាន​ជាក់លាក់ ឬ​រឿង​ផ្សេង ប៉ុន្តែ​អ្នក​ណា​គាត់​អត់​មាន​អ្វី​ផង​យើង​បែរ​ទៅ​បំភ័យ​គាត់​ទាំង​ស្មារតី និង​អារម្មណ៍ គឺ​ខុស​ហើយ ។ យើង​ត្រូវ​ពន្យល់​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ខុស​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ