កំពុង​តែ​ដេក​លក់​ស្រួល​សុខ​ៗ​ស្រាប់តែ​មក​ប្រាវ​គ្រប់​គ្នា​ព្រលឹង​ចុង​សក់


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​រួម​ដំណើរ​ជាមួយ​ព្រូ​រថយន្ត​២​នាក់​បើករថយន្ត​ដឹក​ត្រី​ប្រភេទ​២​តោន​មួយ​គ្រឿង​បើក​សុខ​ៗ​ក៏​បែក​កង់​មិន​បាន​ប្រយ័ត្ន​រេ​ចង្កូត​បុក​ស្លាក​យីហោ​បាក់​អស់​២ និង​បាក់​ផ្ទះ​អស់​មួយ​ចំណែក ឯ​រថយន្ត​វិញ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​1​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​14 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នៅ​ចំណុច​ក្បែរ​នឹង​អធិការ​ខណ្ឌ​ព្រែក​ភ្នៅ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ភ្នៅ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​បុរស​ជា​កម្មករ​ដឹក​ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់ 3A-1155 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​គោលបំណង​ដឹក​ត្រី​នេះ​គឺ​បើក​មក​ពី​ព្រែក​ភ្នៅ​យក​ទៅ​ឱ្យ​ម៉ូយ​នៅ​ឯ​ខេត្តពោធិ៍សាត់ ។

ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ដោយសារ​តែ​រថយន្ត​ខាងលើ​នេះ​បែក​កង់​ខាងស្តាំ​ទើប​រេ​ចង្កូត​មក​ស្តាំ​ដៃ​ជ្រុល​ទៅ​បុក​នឹង​ស្លាក​យីហោ​ចំនួន​2​ស្លាក និង​តូបកាហ្វេ​មួយ និង​បុក​ចូល​រោង​ប៉ះ​កង់​ចំនួន​មួយ​បណ្តាល​ឱ្យ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ​ក៏​បន្ត​បុក​នឹង​ដើម​ក្រខុប ចំណែក​រថយន្ត​ខូចខាត​អស់​មួយ​កំណាត់​ខាង​មុខ​កៀប​ជាប់​អ្នកបើកបរ​រថយន្ត​នៅ​ក្នុង​ឡាន ។

ពេល​ភ្លាម​ៗ​នោះ​ដែល​ក៏​មាន​សមត្ថកិច្ច​រួម​នឹង​ប្រជាពលរដ្ឋ​នាំ​គ្នា​គាស់​ទ្វារ​ចេញ​មក​ក្រៅ​ដើម្បី​យក​អ្នកបើកបរ​រថយន្ត​ចេញ​ក្រៅ​ហើយ​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​ព្យាបាល​តែ​ម្តង ចំណែកឯ​ការ​ខូចខាតសម្ភារ​ដូច​ជា​ត្រី​វិញ​រាយ​ប៉ាយ​ពេញ​តែ​ផ្លូវ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​រថយន្ត​បង្ក​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ព្រែក​ភ្នៅ​ប្រគល់​ទៅ​ឱ្យ​ខាង​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ