គួរ​ឱ្យស្រៀវ! បើកឡានចុះទូក.ដ ស្រាប់​តែជ្រុលធ្លាក់ចូលទឹកទន្លេបាត់​


ខេត្តកណ្តាល ៖ ករណី​បើករថយន្ត​ចុះ​ទូកដ​.​រអិល​ធ្លាក់​ចូល​ទឹកទន្លេ​នោះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​កើត​មាន​ញឹកញាប់​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។ ជាក់ស្តែង មាន​ករណី​បុរស​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ចុះទូក​.​ដ ហើយ​ស្មាន​ល្បឿន​មិន​ត្រូវ​ក៏​ជ្រុល​ធ្លាក់​ចូល​ទឹកទន្លេ​ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​មិន​មាន​រងគ្រោះថ្នាក់​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់ចម្លង​ព្រែក​តា​ជ្រូក ព្រែក​យូ​ហឹ​ង (​ក្បាលកោះ​) ស្ថិត​នៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

រថយន្ត​មួយ​គ្រឿង​ដែល​ធ្លាក់​ចូល​ទឹកទន្លេ​ខាងលើ​ម៉ាក​មែរ​សឺ​ដេ​ស ព​ណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២A-១៧៨២ បើកបរ​ដោយ​ឈ្មោះ ឯម វិច្ឆិការ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ចេញពី​កម្មវិធី​បង្កក់កូន​របស់​ឈ្មោះ កុយ ស្ថិត​នៅ​ភូមិ​រកា​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​អ្នកបើកបរ​រថយន្ត​ក៏​បាន​ហូប​ស្រា​បៀរ​អស់​ចំនួន​៤​ទៅ​៥​កំប៉ុង​ផង​ដែរ ។ បន្ទាប់​មក​បុរស​ម្នាក់​ខាងលើ​ក៏​បើកប​រថយន្ត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង និង​បាន​ឈប់​រថយន្ត​រង់ចាំ​ឆ្លង​ទូកដ​នៅ​កំពង់ចម្លង​ព្រែក​តា​ជ្រូក ត្រើយ​ខាងកើត ហៅ​ដ​ក្បាលកោះ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា លុះ​ពេល​អ្នក​បើក​ទូកដ​ឈ្មោះ​សេង សុភា ហៅ​ប៉ោ​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​អ្នក​បើក​ទូកដ មាន​ទីលំនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល បាន​បើកទូក​ដរ​មក​ដល់​កំពង់ចម្លង​រួច​ចងខ្សែ​-​ដាក់​ក្ដារ និង​ដាក់​កំណល់​កល់​កង់​មុខ​រថយន្ត​រួច ក៏​ឈរ​បញ្ជា​អោយ​រថយន្ត​មួយ​គ្រឿង​ខាងលើ​ចុះទូក​.ដ។

តាមប្រភពព័ត៌មាន​បាន​បន្តទៀត​ថា ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​បាន​បើក​ចុះទូក​.​ដ ដោយ​ស្មាន​ល្បឿន​មិន​ត្រូវ ក៏​ជ្រុល​ទៅ​រុញ​កំណល់​កល់​កង់​រថយន្ត​ខាង​មុខ ធ្លាក់​ចូល​ទឹកទន្លេ​យ៉ាងកម្រោល​ ទាំង​កំណល់ ទាំង​រថយន្ត​តែ​ម្ដង ។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បាន​ចេញ​តាម​កញ្ចក់​ទ្វារ​មុខ​រួច​ហែល​ឡើងគោក​ផុត​ពី​គ្រោះថ្នាក់ ចំណែក​រថយន្ត​ដែល​លិច​ចូល​ទៅ​ក្នុង​ទន្លេ បច្ចុប្បន្ន​ម្ចាស់​កំពុង​ជួល​គេ​ដើម្បី​ស្រង់​រថយន្ត​ឡើងគោក​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ