អាយុ​ទើប ២៥​ឆ្នាំ តែ​មាន​សមត្ថភាព​ដឹកនាំ​នារី​ជា​ច្រើន​នាក់​ឱ្យ​ចេះ​រកស៊ី​ដោយ​ជោគជ័យ


រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ឈ្មោះ អ៊​ន់ ធីតា ដែល​មាន​អាយុ​ទើបតែ​២៥​ឆ្នាំ បាន​ដឹកនាំ​នារី​ជា​ច្រើន​ឱ្យ​ចេះ​ដាក់​ទុន​រកស៊ី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ហើយ​ពេល​នេះ​ឈាន​ទៅ​ដល់​ការ​រៀបចំ​សិក្ខាសាលា​ដ៏​ធំ​មួយ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​នៅ​លើ​វិ​ថី​ជំនួញ​គ្រឿងសម្អាង NNP ។ សិក្ខាសាលា​នេះ​បាន​រៀបចំ​ឡើង​កាល ពី​ថ្ងៃ​ទី​១៣ ខែតុលា​នេះ នៅ​ក្នុង​សណ្ឋាគារ​សាន់​វ៉េ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២០០​នាក់ ។

នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​អ្នក​នាង អ៊​ន់ ធីតា បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​គន្លឹះ​រកស៊ី​ដល់​នារី​ទាំងអស់​ឈាន​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ និង​លុប​បំបាត់​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ចេញ​មុខ​ធ្វើ​ជំនួញ ។ ម្យ៉ាងទៀត​វា​ក៏​ជា​ឱកាស​ជួបជុំ ចែករំលែក​បទ​ពិសោធន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

អ្នក​នាង អ៊​ន់ ធីតា បានឱ្យ​ដឹង​ទៀត​ថា ៖ «​គន្លឹះ​សំខាន់​នៃ​ភាព​ជោគជ័យ គឺ​ភាព​ជា​អ្នកដឹកនាំ​ព្រោះ​ការ​រកស៊ី​របស់​យើង គឺ​រកស៊ី​បែប​លក្ខណៈ​ជា​ប្រព័ន្ធ ដូចនេះ​បើ​យើង​ដឹកនាំ​ខ្លាំង ដឹកនាំ​កូនក្រុម​រាប់រយ រាប់​ពាន់​នាក់ នោះ​យើង​នឹង​ជោគជ័យ​ខ្លាំង​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដំបូង​ឡើយ​អ្នក​នាង អ៊​ន់ ធីតា គ្រាន់តែ​ជា​អ្នកធ្វើការ​ឱ្យ​គេ​ទទួល​បាន​ប្រាក់ខែ​២៥០​ដុល្លារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារ​មិន​សល់​លុយ ណាមួយ​ធុញថប់​នឹង​ការ​ធ្វើ​ការងារ​គ្មាន​ពេល​សម្រាក​ទើប​សម្រេចចិត្ត​ស្វែងរក​អនាគត​ថ្មី តាម​រយៈ​ការ​ប្រកប​របរ​ផ្ទាល់ខ្លួន គឺ​ចាប់ផ្ដើម​ជំនួញ​ជាមួយ NNP ។

បន្ទាប់​ពី​ការ​ព្យាយាម​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ អ្នក​នាង អ៊​ន់ ធីតា ក៏​ទទួល​បាន​ជោគជ័យ និង​ក្លាយជា​ម្ចាស់​ដេប៉ូ​ដល់​ទៅ​៣​ខណ្ឌ ដោយ​មាន​អ្នកតំណាង​ចែកចាយ​ទាំង​ផ្ទាល់ និង​បន្ត​ជាង​១០០០​នាក់ ហើយ​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប្រាក់​ចំណេញ​បាន​កើនឡើង​ដល់​ប្រមាណ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ។

ចំពោះ​អ្នកស្រី ទ្រី ដា​ណា ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​នារី​ប្រមាណ​៥​ម៉ឺន​នាក់​ហើយ ដែល​បាន​រកស៊ី​ជាមួយ NNP នៅ​គ្រប់​២៥​រាជធានី​-​ខេត្ត ។

អ្នកស្រី​បាន​លើក​ឡើង​ថា នារី​គ្រប់​រូប​មិន​ត្រូវ​ខ្លាច​រឿង​ចេញ​មុខ​រកស៊ី​ទេ ហើយ​ក៏​មិន​ត្រូវ​ពឹង​លើ​ចំណូល​ប្ដី​ដែរ ។ អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា ការ​រកស៊ី​បច្ចុប្បន្ន​នេះ គឺ​ពឹង​លើ​ប្រព័ន្ធ​អន​ឡាញ ដូចនេះ​នារី​គ្រប់​រូប​អាច​មាន​ត្រឹម​ទូរស័ព្ទ​នៅផ្ទះ​ក៏​រក​ប្រាក់​ចំណេញ​បាន​ដែរ ។ ចង់​ដឹង​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ 097 524 3737 / 097 441 4296 / 096 953 3170 ៕ (​អត្ថបទ​សហការ​) កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ