មូលហេតុ​នៅ​ពីក្រោយ​ការ​ចូល​និវត្តន៍​មុន​គ្រោងទុក​របស់​កំពូល​មហាសេដ្ឋី Bill Gates


លោក​មហាសេដ្ឋី Bill Gates បាន​លះបង់​ជីវិត​របស់​លោក​សម្រាប់​ក្រុមហ៊ុន​ដែល​លោក និង​លោក Paul Allen បាន​បង្កើត​មក​ក្នុង​ឆ្នាំ ១៩៧៥ តាំងពី​លោក​នៅ​ជា​យុវជន​មួយ​រូប ។ លោក​បាន​និយាយ​លើ Blog របស់​លោក​ថា លោក​មិន​ដែល​គិត​ថា​លោក​មាន​ថ្ងៃ​ចូល​និវត្តន៍​មុន​ការ​គ្រោងទុក​ឡើយ​ពេល​ដែល​លោក​នៅ​វ័យក្មេង ។

ពេល​ដែល​លោក​មាន​អាយុ​ខ្ទង់ ២០​ឆ្នាំ លោក​តែងតែ​លះបង់​ពេលវេលា និង​កម្លាំង​ដែល​លោក​មាន​សម្រាប់​ក្រុមហ៊ុន Microsoft ។ លោក​បាន​ចែករំលែក​លើ​កម្មវិធី Inside Bill’s Brain ថា លោក​មិន​ដែល​មាន​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ឬ​ថ្ងៃ​ឈប់​សម្រាក​ឡើយ ។ ប៉ុន្តែ​ពេល​ដែល​លោក​មាន​អាយុ​ពាក់កណ្តាល​ខ្ទង់ ៤០​ឆ្នាំ ទស្សនៈ​របស់​លោក​បាន​ផ្លាស់​ប្តូរ និង​បើក​ទូលាយ​ជាង​មុន ។

នៅ​ឆ្នាំ ២០០០ លោក និង​ភរិយា​គឺ​អ្នកស្រី Melinda Gates បាន​បង្កើត​មូលនិធិ​មួយ​ដែល​ព្យាយាម​កាត់​បន្ថយ​វិសមភាព​ជុំវិញ​ពិភពលោក ។ ពួក​គេ​ថែម​ទាំង​បរិច្ចាគ​ភាគហ៊ុន Microsoft ប្រមាណ ២០ ប៊ី​លាន​ដុល្លារ​ទៅ​កាន់​មូលនិធិ​នេះ និង​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​សិក្សា​ពី​បញ្ហា​សុខភាព​ក្នុង​ប្រទេស​ក្រីក្រ​ជាដើម ។ ពេល​ដែល​លោក​កាន់តែ​ចូលរួម​ក្នុង​កិច្ចការ​របស់​មូលនិធិ លោក​កាន់តែ​យល់​ដឹង​ថា អាជីព​របស់​លោក​នៅ​ថ្ងៃ​អនាគត​នឹង​មិន​ទាក់ទិន​នឹង​ផលិត​ផល Software ទៀត​ទេ ។

នៅ​ឆ្នាំ ២០០១ ពេល​ដែល​លោក​មហាសេដ្ឋី Warren Buffett បាន​អញ្ជើញលោក​ឲ្យ​ទៅ​ចែករំលែក​ជាមួយ​ក្រុម​អ្នកដឹកនាំ​អាជីវកម្ម​ពី​ដំណើរ​ទៅ​បរទេស​របស់​លោក លោក Gates ចាប់អារម្មណ៍​ថា​ខ្លួន​មាន​កម្លាំង​យ៉ាង​ខ្លាំង​ពេល​ដែល​និយាយ​ពី​ប្រធានបទ​នេះ ។

លោក​បាន​បកស្រាយ​ថា ការ​ចែករំលែក​នោះ​បាន​អនុញ្ញាត​ឲ្យ​លោក​មើលឃើញ​ជីវិត​របស់​លោក​កាន់តែ​ច្បាស់​បន្ទាប់​ពី​ក្រុមហ៊ុន Microsoft របស់​លោក ហើយ​វា​ទាក់ទិន​នឹង​កិច្ចការ​ដែល​លោក និង​អ្នកស្រី Melinda បាន​ចាប់ផ្តើម ។

លោក Gates បាន​សម្រេចចិត្ត​ចាក​ចេញពី Microsoft ជិត ១០ ឆ្នាំ​មុន​ការ​គ្រោងទុក​របស់​លោក ហើយ​ការ​ចែករំលែក​នៅ​ឆ្នាំ ២០០១ គឺជា​ជំហាន​មួយ​ដែល​ជួយ​ឲ្យ​លោក​ឈាន​មក​ធ្វើការ​សម្រេចចិត្ត​នេះ ៕

ប្រភព ៖ cnbc , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ