ឪពុក​មហាសេដ្ឋី​របស់ Netflix ចែក​កេរដំណែល​មហាសាល​ជួយ​ឱ្យ​លោក​ជោគជ័យ


ពេល​ដែល​មហាសេដ្ឋី Marc Randolph ដែល​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ដំបូង​របស់​ក្រុមហ៊ុន បញ្ចប់​ការ​សិក្សា​ផ្នែក​ភូមិវិទ្យា​នៅ​សាកលវិទ្យាល័យ Hamilton College ឪពុក​របស់​លោក​បាន​ចែករំលែក​មេរៀន​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​លោក​ក្លាយជា​បុគ្គល​ដ៏​ជោគជ័យ​មួយ​រូប ។

ឪពុក​របស់​លោក​បាន​សរសេរ​ការ​ណែនាំ​លើ​ក្រដាស​មួយ​ដែល​លោក​ដាក់​ក្នុង​ស៊ុម​តាំង​រហូត​ដល់​សព្វថ្ងៃ ហើយ​លោក​បន្ត​បង្រៀន​កូន​ៗ​លោកតា​មការ​ណែនាំ​នេះ​ដែរ ។ ឪពុក​លោក​បាន​ចែករំលែក ៨ ចំណុច​ខាងក្រោម​នេះ ៖

១-​ធ្វើ​យ៉ាងតិច​ណាស់ ១០% ច្រើន​ជាង​ការងារ​ដែល​អ្នក​ត្រូវ​បំពេញ ។
២-​ហាម​ដាច់ខាត​ក្នុង​ការ​ចែករំលែក​គំនិត​ពី​អ្វី​ដែល​អ្នក​មិនដឹង​ថា​ជា​រឿង​ពិត ។
៣-​ចេះ​គួរសម និង​គិតដល់​អ្នក​ដទៃ​គ្រប់ពេលវេលា ។
៤-​កុំ​មើលងាយ​អ្នក​ដទៃ ឬ​រអ៊ូរទាំ និង​ផ្តោត​ស្មារតី​លើ​មតិយោបល់​ដែល​មាន​ប្រយោជន៍ និង​ម៉ឺងម៉ាត់​អាច​យក​ជា​ការ ។
៥-​កុំ​ខ្លាច​ការ​ធ្វើការ​សម្រេចចិត្ត​ពេល​ដែល​អ្នក​យល់​ដឹង​គ្រប់គ្រាន់ ។
៦-​គុណ​ឡើង​ពេល​មានឱកាស ។
៧-​បើក​គំនិត​ឲ្យ​ទូលាយ តែ​កុំ​ឆាប់​ជឿ​គេ​ពេក ។
៨-​រហ័សរហួន​ជា​និច្ច ។

ប្រាកដ​ណាស់ ដំបូន្មាន​ទាំងនេះ​មិន​ជួយ​ឲ្យ​លោក​ជោគជ័យ​ក្នុង​រយៈពេល​មួយ​យប់​ទេ ប៉ុន្តែ​វា​អាច​ជា​កេរដំណែល​ដ៏​មហាសាល​សម្រាប់​ការ​អភិវឌ្ឍន៍​ខ្លួន ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា លោក​ប្រកប​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប ប៉ុន្តែ​លោក​មិន​បាន​ជោគជ័យ​ឡើយ ។ ក្នុង​រយៈពេល ៨ ខែ​លោក​អាច​ជួល​អា​ផាត​មិន​តែ​មួយ​ប៉ុណ្ណោះ ។

បន្ទាប់​មក​លោក​បាន​ធ្វើ​ជា​ជំនួយការ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​ដែល​ជួយ​ឲ្យ​លោក​រៀនសូត្រ​ជា​ច្រើន​ពី​ការងារ​របស់​នាយក​ប្រតិបត្តិ ។ លោក​បាន​រៀន​ពី​ការ​ដែល​នាយក​ប្រតិបត្តិ​ចេះ​រៀបចំ​កិច្ចការ និង​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​បុគ្គលិក​ជាដើម ។ ហើយ​មេរៀន​ទាំងនេះ​ពិតជា​សំខាន់​ណ​ស់​ពេល​ដែល​លោក​ចាប់ផ្តើម​ក្រុមហ៊ុន Netflix នៅ​អាយុ ៣៩ ឆ្នាំ​កាលពី​ឆ្នាំ ១៩៩៧ ។

ក្រៅពី​អនុវត្ត​តាម​ដំបូន្មាន​របស់​ឪពុក​លោក​ហើយ លោក Randolph ផ្តល់​ដំបូន្មាន​ឲ្យ​ស្វែងរក និង​រៀន​ពី​មនុស្ស​ដែល​វៃឆ្លាត​ជា​មុន​សិន​ហើយ​អ្នក​នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​រាល់​ឱកាស​ដែល​អ្នក​នឹង​ជួប​ក្នុង​ជីវិត ៕

ប្រភព cnbc , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ