អំពើ​ល្អ​៥​យ៉ាង​ដែល​អ្នក​កាន់​ពុទ្ធសាសនា​មិន​ត្រូវ​រំលង


សេចក្តី​ល្អ​៥​យ៉ាង​ដែល​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មិន​គួរ​នឹង​រំលង​គឺ ពលី ។ ចំពោះ​ពាក្យ​ពលី​នេះ​ប្រែ​ថា ការ​បូជា​, សួយ​, អាករ​, ពន្ធដារ​, តង្វាយ​, សំណែន​, ការ​សង្គ្រោះ​, ចំណែក​បុណ្យ ។ ពលី​នេះ​មាន​៥​យ៉ាង​គឺៈ

១-​បុព្វបេតពលី រៀប​រណ្តាប់​មាន បាយ​ស្ពក បង្អែមចំអាប ទៀន ធូប ឧទ្ទិស​ជូន​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ​ហើយ ។

២-​អតិថិពលី ធ្វើ​បដិសណ្ឋារៈ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដើម្បី​ជា​សក្ខីភាព​ ។

៣-​ញាតិពលី ធ្វើ​បដិសណ្ឋារៈ​ចំពោះ​ញាតិ​សាច់សាលោហិត​ដែល​បាន​ជួបជុំ​ទទួល​ដឹង​ឮ​ ។

៤-​រាជពលី ធ្វើ​ពិធី​គោរព​តាម​ច្បាប់ទម្លាប់​របស់​ប្រទេស​ជាតិ គឺ​ស្នើ​សុំ​ដល់​រដ្ឋអំណាច គ្រប់​លំដាប់ថ្នាក់​ដឹង​ឮ​និង​អនុញ្ញាត ដែល​ហៅ​ថា ក្រុង​ពលី​នោះ​ឯង​ ។

៥-​ទេវតាពលី បូជា​ដល់​ទេព្តា មាន​ពិធីបួងសួង​ដល់​ទេវតា​ជាដើម ។

អំពើ​ល្អ​ទាំង​៥ប្រការ​នេះ​នឹង​នាំ​ឱ្យ​ចម្រើន​បុណ្យ ចម្រើន​សុខសួស្តី​ ចម្រើនសិរីមង្គលដល់​សាធុជន​ណា​ដែល​បាន​បដិបត្តិ​រឿយ​ៗ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ