បង្កើត​ទំនាក់ទំនង​ផ្លូវការ​មួយ​រវាង​កងទ័ពជើងគោក​ប្រទេស​ទាំង​ពីរ


លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​កម្ពុជា ធ្វើ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​ពិ​ពរ​ណ​សម្ភារ​យោធា នៅ​សាធារណរដ្ឋ​កូរ៉េ ។ នៅ​ថ្ងៃ​ទី​១៦ ខែតុលា​នេះ មេបញ្ជាការ កងទ័ពជើងគោក​កម្ពុជា​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ៍ សឺ វ៉ូ​ក (Suh Wook) មេបញ្ជាការ​កងទ័ពជើងគោក​កូរ៉េ​។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​លើ​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ឈាន​ដល់​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវការ​មួយ​រវាង​កងទ័ពជើងគោក​ប្រទេស​ទាំង​ពីរ ។ ក្នុង​ជំនួប​នេះ​នាយ​ឧត្តមសេនីយ៍ សឺ វ៉ូ​ក បាន​លើក​ឡើង​ថា ប្រទេស​កូរ៉េ និង​កម្ពុជា​មាន​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៧០ និង​ជា​មិត្ត​ដ៏​ល្អ ។ កន្លង​មក​កងទ័ព​កូរ៉េ តែងតែ​គាំទ្រ និង​ជួយ​ដល់​កងទ័ព​កម្ពុជា​លើ​ការ​បណ្តុះបណ្តាល ហ្វឹកហ្វឺន និង​មធ្យោបាយ​សម្ភារ​មួយ​ចំនួន ។

នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ពី​ជំហរ​របស់​កងទ័ពជើងគោក​កូរ៉េ ក្នុង​ការ​បន្ត​ជួយ និង​ពង្រឹងពង្រីក​ទំនាក់ទំនង​ទ្វេភាគី​បន្ត​ទៀត​ទៅ​ថ្ងៃ​អនាគត ។ ជា​ការ​ឆ្លើយ​តប​មេបញ្ជាការ​កងទ័ព​ជើង​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កងទ័ព និង​ប្រជាជន​កូរ៉េ​ដែល​តែងតែ​គាំទ្រ និង​ជួយ​ដល់​ប្រទេស​កម្ពុជា​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​ដល់​កងទ័ព​កម្ពុជា​កន្លង​មក ។

ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ក្រោយ​ពេល​ទំនាក់ទំនង​ការទូត​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ​បាន​ចាប់ផ្តើម​បង្កើត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៧ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្ន​ង​នោះ​វិស័យ​ការពារ​ជាតិ ជា​វិស័យ​អាទិភាព​មួយ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ សង្ឃឹម​ជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ និង​ពង្រឹង ពង្រីក​ទំនាក់ទំនង​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ