កើតមក​ជា​មនុស្ស​មិន​គួរ​បៀតបៀន​អ្នក​ដទៃ


បើ​ទោះជា​យើង​កំពុង​ឈឺ​ដោយ​ជំងឺ​តាម​ផ្លូវ​កាយ​ក៏​ដោយ ក៏​យើង​ប្រឹង​អត់ ប្រឹង​ស៊ូទ្រាំ​គឺ​ឈឺ​តែ​ម្នាក់ឯង មិន​បៀតបៀន​ដល់​អ្នក​ណា​ៗ​ឡើយ ។ ការ​តាំងចិត្ត​មិន​បៀតបៀន​នេះ​ហើយ​ជា​សេចក្ដី​ល្អ​នាំ​ឱ្យ​កើត​សុខ​ចម្រើន ក្នុងលោកនេះផង និងលោកខាងមុខផង ។

បើ​យើង​ជួប​ទុក្ខ​លំបាក​យ៉ាងណា​ក៏​ដោយ សម្រាប់​យើង​តែ​ម្នាក់ឯង​មិនជា​អ្វី​ទេ កុំ​ឲ្យ​តែ​មនុស្ស​ដទៃ​មាន​សេច​ក្ដី​ទុក្ខ ជួប​គ្រោះ​អាសន្នភ័យ​ខ្លាច​ដោយសារ​យើង នោះ​វា​ជា​រឿង​មិន​គួរ ដែល​ជា​ហេតុ​នាំ​ឱ្យ​ប្រាសចាក​សេចក្តីសុខ​ព្រោះតែ​បៀតបៀន​អ្នក​ដទៃ ។

កើតមក​ជា​មនុស្ស​រស់​ក្នុង​លោក​នេះ បាន​ត្រឹមតែ​មិន​បៀតបៀន​ដល់​មនុស្ស​សត្វ​ដទៃ​ទៅ វា​ប្រពៃ​ណាស់​ហើយ បើ​បាន​បន្ថែម​ទឹកចិត្ត​មេត្តា ប្រាថ្នា​ឲ្យ​សព្វ​សត្វ​បាន​សេចក្ដីសុខ​ទៀត​នោះ គឺ​រឹតតែ​ប្រពៃ​ក្រៃ​លែង ជីវិត​រមែង​រស់នៅ​ជា​សុខ មានចិត្ត​ស្ងប់​ចាក​គ្រឿង​សៅហ្មង​ទាំងពួង ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា កិរិយា​សង្រួម គឺ​ការ​មិន​បៀតបៀន​ដល់​សត្វ​ទាំងឡាយ នឹង​នាំ​មក​នូវ​សេចក្ដីសុខ​ក្នុង​លោក ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ