សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​46​នាក់ ត្រូវ​តុលាការ​ចេញ​ដីកា​ចោទ​ពី​បទ​រួមគំនិត​ក្បត់


ខេត្តសៀមរាប ៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តបាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា​ថា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​មួយទៀត​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក ជិន សុខ​ង៉េ​ងអតីត​ចៅសង្កាត់​សាលា​កំរើក ក្រុង​សៀមរាបពី​បទ​រួមគំនិត​ក្បត់ ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​បន្ត​ថា ជន​ត្រូវចោទ ជិន សុខ​ង៉ែ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ចោទប្រកាន់​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១២២៣ ចុះ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ ពី​បទ​រួមគំនិត​ក្បត់ ដោយ​យោង​តាមបញ្ញត្តិ​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​«​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃព្រះរា​ជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន សម រ​ង្ស៊ី​» ដោយ​មានការ​អំពាវនាវ និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់់​អាវុធ​ខុសច្បាប់​ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ ។

បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត បាន​បញ្ជាក់​ថា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ស្វែងរក​ជន​នេះ​យក​មក​អនុវត្ត​ស្រប​តាម​ច្បាប់ ។ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀម រាប​បញ្ជាក់​ទៀត​ថា អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គម្រោងរបស់​លោក សម រ​ង្ស៊ី នេះ​នឹង​ត្រូវ​ប្រឈម​ការ​ចោទប្រកាន់​និង​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ ។

ទោះជា​យ៉ាងណា អតីត​ចៅសង្កាត់​សាលា​កំរើក ក្រុង​សៀមរាប លោក ជិន សុខ​ង៉េ​ង ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ថា លោក​បាន​ទៅ​ដល់​កន្លែង​មាន​សុវត្ថិភាព​ហើយ ដើម្បី​គេច​ចេញពី​ការ​ចាប់ខ្លួន ។ លោក ជិន សុខ​ង៉េ​ង គឺជា​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទី​២​ហើយ នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​និង​ចេញ​ដីកា​តាម​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ។ កាលពី​ស​ប្ដា​ហ៍​មុន តុលាការ​បាន​ចោទប្រកាន់​និង​តាម​រក​ចាប់ខ្លួន​អនុប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ពួក លោក ឈុ​ន វាន ដោយ​ចោទប្រកាន់​ពី​បទល្មើស​ដូច​គ្នា​នេះ ។

គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ តុលាការ​បាន​ចាប់​ដីកាឃុំខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​
ជាតិ​ចំនួន​៤៦​នាក់​ហើយ និង​មាន​ម្នាក់​ត្រូវ​បាន​ដោះ​លែង​វិញ ក្រោយ​ពី​បាន​សារភាព​ទទួលស្គាល់​ទ​ង្វើ​របស់​ខ្លួន ៕​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ