បុ​រស​ចំណាស់​ត្រូវ​មេគោ​ធាក់​ចំ​ពងស្វាស​ស្លាប់​ភ្លាម​ៗ​


ខេត្តកំពង់ឆ្នាំង​ ៖ នេះជា​រឿងដែលកម្រកើតឡើង​​ដែល​បុរស​ម្នាក់​បានស្លាប់ ក្រោយត្រូវ​​សត្វ​គោ​ញី​១​ក្បាល​ធាក់​មួយ​ជើង​​ចំ​ពងស្វាស់​បណ្តាលឱ្យ​ប្រកាច់​​ស្លាប់​ភ្លាម​ៗ​នៅ​ក្បែរ​គុម្ព​ប្ញស្សី​ពីងពុង ​បង្កការ​​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង០២ និង៣០នាទី​រំលង​អ​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២២ តុលា នេះ ស្ថិត​នៅ​ក្នុងភូមិ​ទំនប់ ឃុំ​ត្រងិល​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​ន​ឱ្យដឹង​​ថា​ ជន​រង​គ្រោះខាងលើ ឈ្មោះឃុ​ត សុធា អាយុ​៥៥​ឆ្នាំ ​ទីលំនៅ​កើតហេតុ​ ។ ប្រភព​ដដែល​​ឱ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​ សត្វ​គោ​របស់​ជន​រង​គ្រោះ ​បាន​រួច​ទៅ​ស៊ី​ដំណាំ​របស់​អ្នក​ជិត​ខាង ។ ​តាមគ្រួសារថា ពេល​នោះគាត់ (​ជន​រង​គ្រោះ​) បាន​ទៅចាប់​យក​មក​ចង​នៅ​កន្លែង​ក្រោលគោ​ ក្បែរ​គុម្ព​ប្ញស្សីហើយ​បាន​វ៉ៃ ​តែ​មិនដឹង​ចៃដន្យអ្វី ​ត្រូវ​សត្វ​គោ​ធាក់​ចំ​ពងស្វាស ​បណ្តាល​អោយគាត់​​ស្លាប់​តែម្តង ។

ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ចជំនាញបាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ត្រូវ​ស្លាប់​ដោយសារ​គោ​ធាក់​ពិតមែន រួច​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ​​​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ