កម្ពុជា និង​មហាមិត្ត​ចិន​ចាប់ដៃ​គ្នា​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​កងទ័ព


​រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា និង​មហាមិត្ត​ចិន​បាន​ចុះអនុស្សរណៈ​យោគយល់ធ្វើ​កិច្ច​ព្រមព្រៀង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​កងទ័ព​ ។ ​នេះ​បើ​តាម​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ។

លោក ​ឈុំ សុជាត​ បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២២ តុលា ​នេះ​យ៉ាង​ដូ​ច្នះ​ថា អំឡុង​ទស្សនកិច្ច​របស់សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះក្រសួងការពារជាតិ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិនបាន​ចុះ​កិច្ចព្រមព្រៀងស្តី​ពីកិច្ចសហប្រតិបត្តិការ​វាង​កងទ័ព​កម្ពុជា​-​ចិន​ ។

លោក​បន្ត​ថា ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ប្រៀប​ដូច​ដែកថែបក្នុង​ដំណាក់កាល​នៃ​ការ​ដឹក​នាំ​របស់រប​ស់លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង និងសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ពីរមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយកាន់តែ​ស៊ីជម្រៅ ហើយ​ស្ថិត​ក្នុង​កម្រិតខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ ។

លោក​បញ្ជាក់​ថា​៖«​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរបាន​ក្លាយទៅជាយន្តការ​មួយដែល​បាន​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ចិន»​។

លោក​បាន​សរសេ​ទៀត​ថា ​នៅ​ក្នុង​ឱកាស​ជំនួប​ជាមួយលោក ​វ៉េ ហ្វ៊ុ​ង​ហឺ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​, សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​បង្ហាញ​ថា ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន និងកងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ដែល​បាន​ចាប់ផ្តើម​ដោយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ថែម​ទៀត​យ៉ាង​ខ្លាំងក្លា ក្រោម​ការ​ដឹកនាំ​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

សម្តេច​ពិជ័យ​សេនា​បាន​វាយតម្លៃ​ខ្ពស់ និងមាន​ជំនឿជឿជាក់​ជាមួយតួនាទី​ដ៏​សំខាន់មិន​អាច​ខ្វះ​បាន​របស់​ប្រទេស​ចិន ជា​ពិសេស​តួនាទី​របស់​កងទ័ព​រំដោះប្រជាជន​ចិនដែល​បាន​ចូលរួម​យ៉ាង​ស្វាហាប់ និងយ៉ាង​មោះមុត​ក្នុង​ការ​កសាង និង​អភិវឌ្ឍ ចំពោះ​សន្តិភាព និង ការ​អភិវឌ្ឍ​ក្នុង​តំបន់ ក៏​ដូច​ជា​ក្នុង​ពិភពលោក​។

សម្តេច​ពិជ័យ​សេនា បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​ផ្តល់​ការ​ជួយ ឧបត្ថម្ភ​ក្នុង​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី រវាង​កងទ័ព​ទាំង​ពីរ​កម្ពុជា​-​ចិន ដូច​ជា​ការផ្លាស់​ប្តូរ​គណៈ​ប្រតិ​ភូ ការ​បង្កើន​កម្រិត​នៃ​ការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន បង្កើន​ប្រសិទ្ធភាព នៃ​ការ​បណ្តុះបណ្តាល​ធន​ធានមនុស្ស រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​កម្រិត​តំបន់ និង អន្តរជាតិ​ផង​ដែរ ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​​កងទ័ព​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ