រន្ធត់​​! ក្មេង​ស្រី​ម្នាក់​ចង​អង្រឹង​ដេក​​យោល​​ចុះឡើង​… ជើង​សសរ​បេតុង​​រលំ​​ពីលើ


ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ពី​ជើង​តាង​សសរ​បេតុង​ដួល​សង្កត់ពីលើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ទិ​ត ស្រី​និ​ច អាយុ​១០​ឆ្នាំ មាន​ឪពុក​ឈ្មោះ សេង សុភា អាយុ​៤១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ប៉ិច គឹ​ម​យ៉ី​ន អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទិ៍​ទី​2 ស្រុក​ត្បូងឃ្មុំ ។ ចំណែក​កន្លែង​កើតហេតុ​គឺ​នៅ​ក្បែរ​ផ្ទះ​ឈ្មោះ សេង សុភា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ។

តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​យក​អង្រឹង​ទៅ​ចង​ភ្ជាប់​សសរ​ជើង​តាង​ដែល​ទុក​នៅ​កៀន​ផ្ទះ​ខាងកើត ហើយ​ដេក​ក្នុង​អង្រឹង​នោះ រួច​យោល​ទៅ​យោល​មក ស្រាប់តែ​ដួល​ជើង​តាង​សសរ​នោះ​សង្កត់ពីលើ​ក្មេង​ស្រី​រង​គ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

នគរបាល​មូលដ្ឋាន​វ​បាន​បញ្ជាក់​ថា ខណៈ​ពេល​កើតហេតុ​ខាងលើ​នោះ ឪពុក​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​នៅផ្ទះ​នោះ​ទេ គឺ​បាន​ចេញ​ទៅ​ស្រែ​បាត់ ចំណែក​ម្ដាយ​វិញ​នៅផ្ទះ​ជាមួយនឹង​កូន​ពីរ​នាក់ ដោយ​ក្មេង​ស្រី​រង​គ្រោះ​រូប​នេះ​ជា​កូន​បង​គេ ក្នុង​ចំណោម​កូន​ទាំង​2​នាក់​។

ក្រោយ​ពី​កើតហេតុ លោក​វរសេនីយ៍ត្រី សួ​ស សៀង​លី អា​ធិ​ការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ​សហការ​ជាមួយ​នគរបាល​ជី​រោ​ទិ៍​ទី​2 ចុះ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​លើ​សព ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​រលំ​ជើង​សសរ​សង្កត់ពីលើ​ស្លាប់​ពិតប្រាកដ​មែន​។ ក្រោយ​ពី​ពិនិត្យ​លើស​ពរួច​ហើយ មន្ត្រី​ជំនាញ​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ