ចាប់បានក្រុមឃាតករសម្លាប់មនុស្ស​ប្លន់​​​​យកម៉ូតូ​​


រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍បឋម​ឱ្យដឹង​ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ​លោក​វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន ​សហការ​ជាមួយ​នគរបាល​ការិ​យាល័យ​ព្រហ្មទណ្ឌ​ក​ម្រិតធ្ងន់​រាជធានី​ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និងកម្លាំង​គរបាល​ខណ្ឌដង្កោ ក្រោម​ការ​សម្រប​​​សម្រួល​ពី​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ បាន​បើក​កិច្ច​ប្រ​តិ​បត្តិ​​ការ​ស្រាវជ្រាវ​ រហូត​បង្ក្រាប​បានលើ​ករណី​​ឃាតកម្ម​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ដោយ​ឃាត់ខ្លួន​ក្រុម​ជន​សង្ស័យ​ជា​ឃាតករ​បាន​ចំនួន​៣​នាក់ កាលពី​ថ្ងៃ​ទី​២១ តុលា ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង៣នាក់ ១-​ឈ្មោះ អឿ​ង ភាព ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជាង​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ ២-​ឈ្មោះ ណោ​ម ពៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាជាងសំណង់ ស្នាក់​នៅ​ភូមិ​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​៣-ឈ្មោះប៉ុក សុខ​នី ភេទ​ប្រុស អា​យុ​៤២​ឆ្នាំ ជាអ្នក​​បើកបរ​រថយន្ត​
(​អ្នក​ទទួលផល​ចោរកម្ម​) ស្នាក់​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភពបន្តថា ក្នុង​នោះ​សមត្ថ​​​កិច្ច​​ដកហូត​វត្ថុ​តាង​ដែល​ជា​របស់​ជន​រង​គ្រោះ​ មាន​ដូច​ជាទូរ​សព្ទ័​ដៃ​ម៉ាក​OPPO ​ពណ៌​ខៀវ​ចំនួន​១​គ្រឿង ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេ​រ៊ី​ឆ្នាំ​២០១៥ ស្លាក​លេខ បាត់ដំបង 1V 0526 ចំនួន​១​គ្រឿង ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ​និងវត្ថុ​តាង​ត្រូវ​សមត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ប្រគល់​ជនសង្ស័យ នឹង​វត្ថុ​តាង​ឲ្យ​ទៅ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រឹត​ធ្ងន់​រាជធានី​ភ្នំពេញបន្ត​នីតិវិធី ។

សូមរំលឹកថា ឃាតកម្ម​ខាងលើ​ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ​តុលា​ វេលា​ម៉ោង​១០និង១០​នាទីយប់ ដោយ​ក្រុម​ឃាតករ​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ និង​យក​សាកសព​ជនរងគ្រោះ​ទៅប្លុងចោល​នៅ​លើ​ផ្លូវលំ​វាលស្រែ​ស្ថិត​នៅ​ភូមិ​ខ្វា សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ