ធ្វើ​ផ្ទះ ៥​ឆ្នាំ​ហើយ ទើប​សង់​រួចរាល់​ពេល​​ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​​ប៉ូវ​កម្លាំង WURKZ


ខេត្តបន្ទាយមានជ័យ ៖ អ្នកម៉ៅការ​សំណង់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ លោក សៅ ចាន់ធូ មានសំណាង​ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ ល្មម​នឹង​អាច​ធ្វើ​ឲ្យ​លោក​សម្រេចការ​សាងសង់​លំនៅ​ឋាន ដែល​ធ្វើ​អស់​រយៈពេល ៥​ឆ្នាំ​ហើយ បាន​ដោយ​ជោគជ័យ ។

លោក​បាន​រៀបរាប់​ថា នៅ​ម៉ោង​ប្រហែល ៨​យប់ កូន​របស់​លោក​បាន​ទិញ វើក WURKZ មក ៤​កំប៉ុង ព្រោះ​គេ​ទើប​ចេញពី​ធ្វើការ​ហត់នឿយ ។ គ្រាន់តែ​គាស់​កំប៉ុង​ទី​មួយ ក៏​ឃើញ​ថា​ត្រូវ​រង្វាន់ ។

លោក ចាន់ធូ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​អរ​អើយ​អរ ព្រោះ​កំពុង​តែ​ខ្វះ​លុយ​ធ្វើ​ផ្ទះ​យូរ​ឆ្នាំ​ហើយ ។ ផ្ទះ​ខ្ញុំ​គ្រាន់តែ​ធ្វើ​អស់ ៥​ឆ្នាំ​ហើយ ។ ធ្វើ​បាន​ម្តង​បន្តិច​ៗ ចេះ​តែ​ទ្រាំ​ៗ​ទៅ ធ្វើ​ម៉េច​អត់​មាន​លុយ​ធ្វើ​ឱ្យ​ហើយ ។ មាន​តែ​ចំណេះធ្វើ តែ​អត់​មាន​លុយ​ក៏​មិនដឹង​ធ្វើ​ម៉េច ។

ល​នេះ​មាន​លុយ​គ្រប់​ហើយ ។ ផ្ទះ​ដែល​ខ្ញុំ​ខំ​ធ្វើ​ដោយ​ខ្លួនឯង​នេះ​នឹង​ធ្វើ​រួច​ឆាប់​ៗ​នេះ​ហើយ ។ ខ្ញុំ​ក៏​នឹង​ទុក​លុយ​ខ្លះ​សល់​ពី​ការ​ត្រូវ​រង្វាន់​នេះ​ឱ្យ​កូន​ខ្ញុំ ដែល​គេ​ចង់​បើក​លក់​ចាប់ហួយ​នៅ​ផ្សារ ព្រោះ​ស៊ីឈ្នួល​គេ​យូរ​ឆ្នាំ​ហើយ វា​គួរ​ដល់​ពេល​យើង​មាន​មុខរបរ​សមគួរ​ខ្លួនឯង​ម្តង​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ