ចេះ​តិច​និក​ពិសេស​៣​នេះ​ទិញ​ខោអាវ​ជជុះ​បាន​ស្អាត​ដូច​ថ្មី


វិធី​មួយ​ក្នុង​ការ​សន្សំ​ថវិកា​លើ​សម្លៀក​បំពាក់ គឺ​ការ​ទិញ​សម្លៀក​បំពាក់​ជជុះ ។ យ៉ាងណា​ក្តី មនុស្ស​ជា​ច្រើន​មិន​ជ្រើសរើស​វិធី​នេះ​ឡើយ​ហើយ​សុខចិត្ត​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ​តែ​មិន​មានគុណ​ភាពល្អ​ក្នុង​តម្លៃ​ថោក​វិញ ។

ជាក់ស្តែង អ្នក​អាច​រកបាន​សម្លៀក​បំពាក់​ប្រេ​ន​ៗ និង​មានគុណ​ភាពល្អ​ៗ​ជា​ច្រើន​ពី​ហាង​ជជុះ ឲ្យ​តែ​អ្នក​អាច​រក​ហាង​ត្រឹមត្រូវ ។ លើស​ពី​នេះ​ទៅ​ទៀត បើ​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​សន្សំ​ថវិកា​ដោយ​ទិញ​សម្លៀក​បំពាក់​ជជុះ អ្នក​អាច​សាកល្បង​គន្លឹះ​ខាងក្រោម​នេះ​បាន​ដើម្បី​ជ្រើសរើស​សម្លៀក​បំពាក់​ដែល​ល្អ​ៗ និង​អាច​ពាក់​បាន​យូរ ។

១. ទៅ​ហាង​លក់​ពេល​ព្រឹក​៖

អ្នក​គួរ​ដឹង​ថា​សម្លៀក​បំពាក់​ជជុះមាន​តែ​មួយ​ៗ​ទេ ហើយ​ភាគច្រើន​អ្នកលក់​មិន​មាន​ពេល​ក្នុង​ការ​រៀប​ស្តុក​ទាន់​ឡើយ ជា​ពិសេស​នៅ​ពេល​ដែល​មានការ​លក់​បញ្ចុះតម្លៃ ។ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​ទៅ​ហាង​លក់​ឲ្យ​បាន​ពី​ព្រឹក ឬ​ពេល​ដែល​មិន​មាន​មនុស្ស​ទៅ​ច្រើន ។ ប្រាកដ​ណាស់ ប្រសិនបើ​អាច អ្នក​គួរតែ​ឧស្សាហ៍​ទៅ​ព្រោះ​ទំនិញ​ក្នុង​ហាង​ជជុះ​តែងតែ​មានការ​ផ្លាស់​ប្តូរ​ដូច្នេះ​អ្នក​អាច​មានឱកាស​ក្នុង​ការ​ស្វែង​រកបាន​ទំនិញ​ល្អ​ៗ​ប្រសិនបើ​អ្នក​ទៅ​ច្រើន​ដង ។

២. តែងតែ​សាកល្បង​ស្លៀក​វា​ជា​មុន​សិន​៖

កុំ​គិត​ថា​សម្លៀក​បំពាក់​ទាំងនោះ​មិន​ស្អាត​ឲ្យ​មិន​ហ៊ាន​ស្លៀក​វា​មុន​ពេល​ទិញ ។ ជា​ទូទៅ ការ​ធ្វើ​ដូច្នេះ​មាន​តែ​ធ្វើ​ឲ្យ​អ្នកទិញ​បាន​សម្លៀក​បំពាក់​ដែល​ស្អាត​តែ​មិន​សាក​សម​នឹង​អ្នក​ទេ ។ ការ​សាកល្បង​ជា​មុន​ក៏​ជួយ​ឲ្យ​អ្នកដឹង​ដែរ​ថា​តើ​អ្នក​អាច​ទិញ​វា​ហើយ​យក​វា​ទៅ​បញ្ចូល​លេខ​ឲ្យ​ត្រូវ​នឹង​ទំហំ​អ្នក​បាន ឬទេ ។ ជា​ទូទៅ អ្នក​មិន​អាច​រកបាន​សម្លៀក​បំពាក់​ដែល​ត្រូវ​នឹង​ទំហំ​អ្នក​ទាំង​ស្រុង​ទេ ដូច្នេះ​អ្នក​មិន​ចាំបាច​ភ័យ​ឡើយ​ប្រសិនបើ​វា​ធំ​ជាង​ខ្លួន​អ្នក ព្រោះ​អ្នក​អាច​រក​វា​ទៅ​ឲ្យ​ជាងកាត់ដេរ​ជួយ​បាន ។

៣. ជ្រើសរើស​ឲ្យ​បាន​ដិត​ដល់​៖

កុំ​ចាប់​វា​ដាក់​កន្ត្រក​ព្រោះតែ​វា​មាន​តម្លៃ​ថោក ។ ទំនិញ​ទាំងនេះ​មាន​តម្លៃ​ថោក​ហើយ​តែ​ប្រសិនបើ​វា​ចាស់​ពេក ឬ​មាន​សាច់​ក្រណាត់​មិនល្អ​នោះ​វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​លុយ​ទេ ។ ដោយហេតុ​ដូចនេះ​អ្នក​ត្រូវ​តែ​ជ្រើសរើស​ឲ្យ​បាន​ដិត​ដល់​និង​ពិនិត្យ​មើល​ថា​វា​មាន​បញ្ហា​អ្វី​ដែល​អ្នក​មិន​អាច​ជួសជុល​បាន​ទេ ៕

ប្រភព ៖ jesswithless , កែសម្រួល​ដោយ​ ៖ សំណាង

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ