ឡិច​ស៊ី​ស​ត្រៀម​ចេញ​ម៉ូ​ឌែ​ល​ថ្មី​ខ្លាំង​ជាង LX570 ទៅ​ទៀត


សម្រាប់​អ្នក​ដែល​ស្រឡាញ់​ប្រណិត​ភាព​គួប​ផ្សំ​នឹង​កម្លាំង​ខ្លាំង​របស់​រថយន្ត Lexus LX570 គឺជា​ជម្រើស​រថយន្ត​ដ៏​ពេញ​និយម​បំផុត​មិន​ថា​នៅ​ស្រុក​យើង​ឬ​ក្រៅ​ស្រុក​ទេ ។ វា​ត្រូវ​បាន​គេ​ផលិត​ឡើង​នៅ​លើ​គ្រោង​របស់ Toyota Land Cruiser ដែល​មាន​ម៉ាស៊ីន​ទំហំ ៥.៧​លី​ត្រ V8 ដែល​អាច​ផលិត​កម្លាំង​បាន ៣៨៣​សេះ និង កម្លាំង​បង្វិល ៤០២ ផោន​-​ហ្វី​ត​។ វា​ចាប់ផ្តើម​កែ​រាង​ឱ្យ​ទាន់សម័យ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ហើយ​មក​ដល់​ពេល​នេះ វា​មិនសូវ​ជា​បាន​ផ្លាស់​ប្តូរ​រាង​ឱ្យ​ខុស​គ្នា​ទាំងស្រុង​ទៅ​ណា​នោះ​ដែរ ។ ព័ត៌មាន​មួយ​បាន​លើក​ឡើង​ថា Lexus អាច​នឹង​ចេញ LX600 ដែល​ជា​រថយន្ត​ម៉ាស៊ីន​ធំ​ជាង​រថយន្ត LX570 សព្វថ្ងៃ ។

រូបតំណាង

អ្វី​ដែល​យើង​គួរ​ចាប់អារម្មណ៍​នោះ​គឺថា រថយន្ត Lexus LX570 រាល់​ថ្ងៃនេះ មាន​ម៉ាស៊ីន​ធំ​ស្រាប់​ហើយ ដែល​មាន​ទំហំ​ស៊ីឡាំង​ដល់​ទៅ ៥.៧​លី​ត្ រ​។ ក្រុមហ៊ុន Lexus នៅ​មិន​ទាន់​ស្ងប់ចិត្ត ហើយ​ក៏​ចង់​ផលិត​រថយន្ត Lexus ត្រកូល LX ដែល​មាន​ម៉ាស៊ីន​ទំហំ ៦.០​លី​ត្រ​។ វា​នឹង​មានឈ្មោះ​ថា LX600 ដែល​អាច​ប្រើប្រាស់​តួ​បូ ១ ឬ ២ ដើម្បី​បង្កើត​កម្លាំង​ឱ្យ​កាន់តែ​ខ្លាំង និង សន្សំ​សំចៃ​ប្រេង​ក្នុង​ការ​បើកបរ​។

រូបតំណាង

រថយន្ត LX600 ទំនង​នឹង​ទទួល​បានការ​រចនា​ថ្មី ដែល​មាន​តួ​បូ​ភ្លោះ បូក​នឹង​ម៉ាស៊ីន​ប្រភេទ V8​។ ដោយសារ​តែ​ទំហំ​ម៉ាស៊ីន​របស់​វា​ធំ​ហ្នឹងហើយ អ្នកទិញ​ភាគច្រើន​សប្បាយ​ចិត្តនឹង​ឃើញ​វា​មក​ជាមួយនឹង​ម៉ាស៊ីន Hybrid ដើម្បី​ឱ្យ​សាំង​មិនសូវ​ជា​ចុះ​ពេក​។ គេ​សង្ឃឹមថានឹង​អាច​ឃើញ​ម៉ូ​ដែល LX600 មាន​អក្សរ “h” នៅ​ខាង​ចុង​។ ពោល​គឺ LX600h ដែល​ជា​រថយន្ត Hybrid​។

រូបតំណាង

គេ​រំពឹង​ថា​នឹង​អាច​ឃើញ​រថយន្ត LX600 នៅ​ក្នុង​ឆ្នាំ​២០២១ ទម្រាំ​តែ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​អាច​ចេញ​ម៉ូ​ដ​រថយន្ត​ម៉ាស៊ីន​ថ្មីស្រឡាង​ដែល​មាន​ម៉ាស៊ីន​តួ​បូ​ភ្លោះ ហើយ​អាច​ផ្តល់​ប្រណិត​ភាព​ដល់​អ្នក​ជិះ​ទាំង​ផ្លូវ​ក្នុង​ក្រុង និង ក្រៅ​ក្រុង​។ រង់ចាំ​មើល​ទាំងអស់​គ្នា !

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ