សូម​ប្រុង​ប្រយ័ត្ន​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​០៧​វិច្ឆិកា កម្ពុជា​រង​ឥទ្ធិពល​ខ្យល់ព្យុះ​MATMO


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់ព្យុះ​មានឈ្មោះ​ថា ម៉ាត់​ម៉ូ ដូច្នេះ​សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៨ តុលា​នេះ ស្តី​ពី ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩) បាន​ឲ្យ​ដឹង​ថា តាម​រយៈ​នៃ​ការ​តាមដាន​នូវ​លក្ខណៈ​អាកាសធាតុ​ជា​ប្រចាំ​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា​បង្ហាញ ឲ្យ​ឃើញ​ថា មាន​សម្ពាធ​ទាប​សកម្ម​មួយ (Active Low Pressure) កំពុង​ចូល​មក​ដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ សម្ពាធ​ទាប​សកម្ម​នេះ​នឹង​វិ​វត្ត​ខ្លួន​ជា​លំដាប់​ទៅ​ជា​កូន​ព្យុះ (Tropical Storm) ទី​២២​ដែល​អាច​មានឈ្មោះ ម៉ាត់​ម៉ូ (MATMO) ចូល​ដល់​ភាគ​ខាងត្បូង​វៀតណាម នៅ​ថ្ងៃ​ទី​៣១ ខែតុលា ។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ព្យុះ​នេះ​នឹង​បន្ថយឥទ្ធិពល​ទៅ​ជា​សម្ពាធ​ទាប​សកម្ម (Active Low) រួច​ចូល​មក​កម្ពុជា​យើង​ភាគ​ខាងត្បូង នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​ខាង​មុខ​នេះ ។ ក្រសួង​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​០១-០៧ ខែវិច្ឆិកា បណ្តា​រាជធានី​ខេត្ត​នានា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន ១- តំបន់​វាលទំនាប​កណ្ដាល តំបន់​មាត់សមុទ្រ និង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គរ​ទៅ​ច្រើន ។ ២- បណ្ដា​ខេត្ត​ដទៃ​ទៀត​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ថា យោង​តាម​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ព្យាករណ៍​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្លាំង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ