២៩,៣០,៣១ មមី ខាល រោង សម្បូរ​លុយ​ឯ​៦​ឆ្នាំ​ទៀត​ក៏​មានសំណាង​ធំ


គ្រូ​ហុងស៊ុយ​ចិន​សែ​នៅ​ថ្ងៃនេះ​(​ថ្ងៃ​ចន្ទ ទី​២៨)​បាន​អះអាង​ថា ៣​ថ្ងៃ​ចុងខែ​តុលា​នេះ​ជា​ថ្ងៃ​ឡើងបុណ្យស័ក្តិ ឡើង​លាភ​សំណាង ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត ជា​ថ្ងៃ​ដ៏​សែន​មនោ​រម្យ ថ្ងៃ​មហា​មង្គល​ដ៏​មាន​សិរី និង​ជា​ថ្ងៃ​នាំ​មក​នូវ​មហា​សំណាង​ដ៏​មហាសាល​ដល់​ឆ្នាំមមី ខាល និង​រោង រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ប្រកបដោយ​វិបុល​សុខ​គ្រប់​ប្រការ ។

បើ​លោក​អ្នកមាន​ភ័ព្វ​មិនល្អ​ពី​ខែ​ចាស់ គ្រាន់តែ​ចូល​មក​ដល់​ថ្ងៃនេះ​ភ្លាម​លោក​អ្នកមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​កម្ចាត់​ទុក្ខ​កង្វល់ ជម្រះ​គ្រោះកាច​ចង្រៃ​ទាំងឡាយ​ចេញពី​ជីវិត​ឱ្យ​អន្តរធាន​ទៅ​ហោង ហើយ​នាំ​មក​តែ​លាភ​សំណាង លុយ​ធំ​ហូរ​ចូល​ជុំ​ទិស និង​មានរឿង​ល្អ​ៗ​ចូល​មក​ដំណាលគ្នា ។

ក្បួន​ហុងស៊ុយ​បាន​បញ្ជាក់​ថា ចំណែក​អ្នក​កើត​ឆ្នាំ​មហា​សំណាង​ទាំង​៦​ផ្សេង​ទៀត មមែ រកា ថោះ ម្សាញ់ ជូត កុរ នៅ​ចន្លោះ​ថ្ងៃ​ដ៏​សែន​មនោ​រម្យ​នេះ លោក​អ្នក​ផុត​ទុក្ខ អស់​ភ័យ ជួប​តែ​លាភ​សំណាង កាក់កប​នឹង​មុខរបរ​ខ្លាំងក្លា លុយ​ធំ​ហូរ​ចូល​ផ្ទះ​លើករាសី​អង្គុយ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ប្រកបដោយ​សិរី​សួស្តី​វិបុល​សុខ​គ្រប់​ប្រការ ដែល​ចាត់​ថា​ជា​ថ្ងៃ​មហា​សំណាង មហា​មង្គល​បវរ​មហាប្រសើរ​ចាប់ពី​ពេល​នេះ​តរៀង​ទៅ ។

តាម​ជើង​លេខ​បាន​បញ្ជាក់​ថា នៅ​អំឡុង​ពេល​នេះ​លោក​អ្នកមាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ​ធ្វើ​ឱ្យ​ជួប​ការ​ហត់នឿយ​នឹង​ការ​ប្រមូល​ទុកដាក់​ទ្រព្យសម្បត្តិ មាស ប្រាក់​លើស​ពេល​ណា​ៗ​ទាំងអស់​។ នៅ​ក្នុង​ឱកាស​មាស​នេះ​ផង​ដែរ លោក​អ្នក​ទទួល​បានទ្រព្យរ​ស់គឺ​មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ចូល​មក​ជួយ​ជ្រោមជ្រែង​ក្នុង​កិច្ចការ​រហូត​សម្រេច​ប្រយោជន៍​ធំធេង និង​មានរឿង​ល្អ​ៗ​ចូល​មក​ដំណាលគ្នា​ផង​ដែរ ។

លើស​ពី​នេះ​ទៀត​លោក​អ្នក​នឹង​ទទួល​បាន​កំណប់ទ្រព្យ​ពិសេស​ណាមួយ​ដែល​តែងតែ​ប៉ងប្រាថ្នា​ជា​យូរ​មក​ហើយ គឺ​លាភ​ធំ លុយ​ធំ​ចូល​មក​ពេញ​ៗ​ដៃ ណែន​ៗ​ហោប៉ៅ​លែង​ខ្វះ​ចាយ ឯ​បំណងប្រាថ្នា​របស់​លោក​អ្នក​ទាំង​អម្បាលម៉ាន​ក៏​នឹង​បាន​សម្រេច​ទាំងអស់​នៅ​ពេល​នេះ ។ សូម​លោក​អ្នក​ដែល​កើត​ឆ្នាំ​ហេង​ទាំង​៩​អាន​ជោគជតារាសី​តាម​ឆ្នាំ​របស់​ខ្លួន​ហើយ​ស៊ែរ​យក​ហេង​ហេង យក​លាភ​សំណាង​ឥឡូវនេះ អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ។ ដោយសាន សារិន)

Facebook Google Twitter Email

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ