Jaguar បង្អួត​រថយន្ត​ស្ព័​រ​កម្លាំង​១០០០​សេះ


បន្ទាប់​ពី​ការ​បើក​ដំណើរការ​រថយន្ត​អគ្គិសនី​លើក​ដំបូង​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា I-Pace ក្រុមហ៊ុន​រថយន្ត Jaguar កំពុង​តែ​ចាត់ការ​ទៅ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​ប្រណាំង​។ វា​មានឈ្មោះ​ថា Vision Gran Turismo Coupe​។ យើង​អាច​នឹង​បើក​វា​បាន តែបើ​ចង់​បើក​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ អ្នក​អាច​បើក​បាន​នៅ​ក្នុង​ហ្គេ​ម Gran Turism Sport​។

ក្នុង​រយៈពេល​ប្រហែល​មួយ​ខែ អ្នកលេង​ហ្គេ​ម PlayStation 4 នឹង​អាច​បើករថយន្ត​ខាងលើ​នេះ​ដែល​មាន​កម្លាំង​ជាង ១០០០ សេះ និង​អាច​ជាន់​ពី ០​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ចំណាយពេល​ត្រឹមតែ​២​វិនាទី​ប៉ុណ្ណោះ​។ នេះ​គឺ​ដោយសារ​តែ​កម្លាំង​ម៉ូ​ទ័​រទាំង​បី​របស់​វា​។ ប្រសិនបើ​វា​ផលិត​ចេញ​មក​ដូច​ក្នុង​ហ្គេ​ម​ហ្នឹង​មែន វា​នឹង​ក្លាយទៅជា​រថយន្ត​ល្បឿន​លឿន​ជាងគេ​ជាក់​ជា​មិន​ខាន​។

និយាយ​ពី​រូបរាង​របស់​រថយន្ត​នេះ​វិញ គឺ​វា​យក​ម៉ូ​ដ​តាម​រថយន្ត C-Type ដែល​ចេញ​នៅ​ឆ្នាំ​ខ្ទង់ ១៩៥០ ហើយ​និង D-Type ដែល​ចេញ​នៅ​ក្រោយ​នោះ​។ វា​មាន​រាង​ទាប​សំប៉ែត ហើយ​បើក​មិន​ចាញ់​ខ្យល់ ខណៈ​ដែល​ភ្លើង​របស់​វា​រចនា​មក​សមជា​រថយន្ត​មក​ពី​អនាគតកាល​។ លោក Oliver Cattell-Ford ដែល​ជា​អ្នក​រចនា​ផ្នែក​ខាងក្រៅ​នៃ​រថយន្ត​នេះ​បាន​ប្រាប់​ថា​៖ «​នេះ​គឺជា​គម្រោង​សុ​បិ​ន្ត​សម្រាប់​អ្នក​រចនា​រថយន្ត ដោយ​បង្កើត​រថយន្ត​ស្ព័​រ​បែប​អនាគត ដែល​មាន​សុទ្ធតែ Carbon Fiber ទម្ងន់​ស្រាល​។ វា​ធ្វើ​ឱ្យ​តួ​រថយន្ត​ស្រាល​ជាង ៩០០​ផោន​»​។

នៅ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត មានការ​រចនា​បញ្ចូល​គ្នា​រវាង​ភាព​បុរាណ​និង​សម័យ​របស់ Jaguar ដែល​មាន​ទៅ​ពិតជា​អស្ចារ្យ​មែនទែន​។ វា​អាច​និយាយ​បាន​ថា មើលទៅ​ស្រ​ដៀង​ទៅ​នឹង​ផ្ទៃ​ខាងក្នុង​របស់​ទូក​ប្រណិត​សម្រាប់​ប្រណាំង​អ៊ីចឹង​។

វា​មាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី ៣​ដែល​មាន​កម្លាំង​ខ្លាំង អាច​ផលិត​កម្លាំង​លើស​ពី ១០០០ សេះ​និង​កម្លាំង​បង្វិល ៨៨៥ ផោន – ហ្វី​ត​។ ជាមួយនឹង​ម៉ូ​ទ័​រ​អេ​ឡិច​ត្រូ​និ​ច មួយ​ផ្តល់​ថាមពល​ដល់​កង់​ខាង​មុខ​និង​ម៉ូ​ទ័​រ​ពីរ​ផ្សេង​ទៀត ដែល​ផ្តល់​ថាមពល​ដល់​កង់​ខាងក្រោយ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ