Maserati នឹង​លូក​កប់​ក្លៀក​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី


Fiat Chrysler មិន​ផលិត​យានយន្ត​អគ្គិសនី​ច្រើន​ទេ​។ គ្រាន់តែ Fiat 500e និង​កូនកាត់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​។ ប៉ុន្តែ​វា​កំពុង​តែ​ត្រៀម​នឹង​ផលិត​ចេញ​នូវ​រថយន្ត​ប្រើ​ថាមពលអគ្គីសនី​សុទ្ធ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ហើយ​កំពុង​ត្រៀម​សម្រាប់​ការ​មក​ដល់​របស់​ពួក​គេ​ជាមួយនឹង​ការ​បង្កើត​រោងចក្រ​អា​គុយ​ថ្មី នៅ​ទីក្រុង Turin​។

អា​គុយ​របស់ FCA កំពុង​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​បរិវេណ Mirafiori ដែល​បច្ចុប្បន្ន​នេះ​វា​សាងសង់ Maserati Levante មិន​ឆ្ងាយ​ពី​រោងចក្រ Grugliasco ដែល​វា​ផលិត Quattroporte និង Ghibli នោះ​ទេ​។

ថ្មី​ៗ​នេះ​ក្រុមហ៊ុន Maserati បាន​ប្រកាស​ពី​ផែនការ​ផលិត​រថយន្ត​មក​ស្នង​តំណែង​របស់​រថយន្ត​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន GranTurismo ឱ្យទៅ​ជា​រថយន្ត​អគ្គិសនី​។ គេ​គ្រោង​នឹង​ផលិត​រថយន្ត Fiat 500 ដើរ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ នៅ​ក្នុង​រោងចក្រ Mirafiori ផង​ដែរ​។ ជាមួយនឹង​ការ​វិនិយោគ​ដំបូង​ប្រមាណ ៥០ លាន​អឺ​រ៉ូ រោងចក្រ​ថ្មី​គ្រោង​នឹង​ចាប់ផ្តើម​លក់​អា​គុយ​នៅ​ដើមឆ្នាំ​ក្រោយ ដែល​ជា​ពេល​ចាប់ផ្តើម​ផលិតកម្ម​អគ្គិសនី Cinquecento ថ្មី​នៅ​ត្រីមាស​ទី ២ ។

លោក Pietro Gorlier ប្រធាន​ផ្នែក​ប្រតិបត្តិការ​អឺរ៉ុប​របស់ FCA បាន​មាន​ប្រសាសន៍​ថា​៖«​ឧស្សាហកម្ម​យានយន្ត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាលជ្រៅ ហើយ​និន្នាការ​សំខាន់​មួយ​គឺ​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​អគ្គិសនី​។ ជាមួយនឹង​មជ្ឈមណ្ឌល​ដំឡើង​អា​គុយ​រថយន្ត​ថ្មី​របស់​ខ្លួន​នៅ Mirafiori ក្រុមហ៊ុន​នឹង​បង្កើន​ល្បឿន​ជំរុញ​ឱ្យ​មានការ​ផលិត​រថយន្ត​អគ្គិសនី​មក​ដាក់​ក្នុង​ត្រកូល​របស់​ខ្លួន​»។

ប្រតិបត្តិការ Turin រ​របស់ FCA ដែល​មាន​រួម​ទាំង Mirafiori និង Grugliasco ឈរ​ជា​កន្លែង​ធំ​ជាងគេ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ឆ្លង​ទ្វីប​អា​ត្ល​ង់​ទិ​ក​នៅ​ទូ​ទាំង​ពិភពលោក ដោយ​មាន​និ​យោ​ជិ​ក​ប្រហែល ២០០០០​នាក់​។ ពួក​គេ​មិន​ត្រឹមតែ​ផលិត​រថយន្ត Maseratis ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើការ​ផ្នែក​រចនា ការ​លក់ ផលិត​គ្រឿង និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទៀត​ផង​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ