ចង​ចាំ​ត្រឹម​៥​វិធី​នេះ សុខ​ភាព​​អ្នក​នឹង​ល្អ​ខ្លាំង… ដឹង​ទេ!!!


ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម អ្នក​គួរតែ​ចង​ចាំ​ពាក្យ​ទាំង​៥វីធី​​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​ចង​ចាំ​ថា បើ​អ្នក​ចង់​ឲ្យ​សុខភាព​អ្នក​ល្អ អ្នក​គួរតែ​ញ៉ាំ​បន្លែ​ចាប់ពី​៣០០​ដល់​៥០០​ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​ផ្លែ​ឈើ​គឺ​ចាប់ពី​២០០​ដល់​៣៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ ដូចនេះ អ្នក​គួរតែ​ពិសារ​បន្លែ និង​ផ្លែ​ឈើ​គ្រប់​ពណ៌ ទើប​អ្នក​អាច​រក្សា​សារធាតុចិញ្ចឹម​ក្នុង​រាង​កាយ​បាន​គ្រប់គ្រាន់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ឈឺ​ឡើយ​។

២-មិន​ថា​អ្នក​រវល់​យ៉ាងណា​ទេ អ្នក​គួរតែ​ចាំ​ថា អ្នក​ត្រូវ​ចូល​គេង​ឲ្យ​បាន​ពី​ព្រលឹម ដោយ​មិន​គួរ​ចូល​គេង​យប់​ជ្រៅ​ឡើយ​។ នៅ​ពេល​ដែល​អ្នក​គេង​ត្រូវ​ម៉ោង ហើយ​គ្រប់​ម៉ោង នោះ​សុខភាព​អ្នក​នឹង​ល្អ​ខ្លាំង ហើយ​មាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ការ​បំពេញការងារ​ផង​ដែរ​។

៣-អ្នក​គួរតែ​ចាំ​ថា អ្នក​ត្រូវ​ហាត់ប្រាណ​រាល់ថ្ងៃ ហើយ​គួរតែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រោះ​ការ​ហាត់ប្រាណ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​សុខភាព​អ្នក​រឹង​មាំ​។ នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​រឹង​មាំ នោះ​មេរោគ​នៃ​ជំងឺ​ផ្សេង​ៗ​មិន​អាច​ចូល​មក​ក្នុង​រាង​កាយ​អ្នក​ឡើយ​។ ដូចនេះ អ្នក​នឹង​មិនសូវ​ទៅ​មន្ទីរពេទ្យ​នោះ​ទេ​។

៤-អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​ល្អជា​រៀងរាល់ថ្ងៃ ទើប​សុខភាព​ផ្លូវចិត្ត​អ្នក​ល្អ​។ នៅ​ពេល​ដែល​ផ្លូវចិត្ត​អ្នក​ល្អ នោះ​នឹង​គ្មាន​អ្វី​មក​ធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​ឡើយ​។ ដូចនេះ ដើម្បី​រក្សា​អារម្មណ៍ល្អ អ្នក​គួរតែ​គិត​អ្វី​ដែល​វិជ្ជមាន ទើប​គ្មាន​អ្វី​អាច​បំផ្លាញ​អារម្មណ៍ល្អ​របស់​អ្នក​បាន​។

៥-ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស មាតាបិតា បងប្អូន និង​មិត្តភក្តិ នឹង​អាច​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​យ៉ាង​ល្អ ព្រោះ​អ្នកមាន​មនុស្ស​សម្រាប់​គាំទ្រ​អ្នក​ពីក្រោយ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​រង​សម្ពាធ​ធ្ងន់​នោះ​ទេ​។

ដូចនេះ នៅ​ពេល​ដែល​ចិត្ត​អ្នក​មិន​ស្មុគស្មាញ សុខភាព​អ្នក​នឹង​ល្អ​គ្មាន​នរណា​ដូច​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ