កុំបារម្ភ! ​ធ្មេញ​ពុក​មិន​ពិបាក​ឡើយ ជា​មួយ​គន្លឹះ​ងាយៗ


សុខភាព​មាត់​ធ្មេញ គឺ​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប ដូច្នេះ​ប្រសិនបើ​មិន​ចង់​បាត់បង់​ទេ​នោះ​គួរ​ព្យាយាម​ថែរក្សា​ឱ្យ​បាន​ល្អ​បំផុត​។​ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ទៅ​ទើប​អាច​រក្សា​សុខភាព​ធ្មេញ​រឹង​មាំ​ជៀស​ផុត​ពី​ជំងឺ​ពុក​ធ្មេញ ឬ​ប្រហោង​ដង្កូវ​ស៊ី? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ទប់ស្កាត់​បញ្ហា​ធ្មេញ​ពុក​ប្រហោង​ដង្កូវ​ស៊ី ៖

១. ខ្ពុរមាត់​ជាមួយ​ប្រេង ៖ វិធី​ដ៏​ងាយ​បំផុត​ដើម្បី​រក្សា​សុខភាព​ធ្មេញ​ទប់ស្កាត់​បញ្ហា​ពុក​ដង្កូវ​ស៊ី​នោះ គឺ​ព្យាយាម​ខ្ពុរមាត់​ជាមួយ​ប្រេង​ដូច​ជា ប្រេងល្ង ឬ​ប្រេងដូង សម្រាប់​រយៈពេល ២០ នាទី ហើយ​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។

២. កុំ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ផ្អែម ឬ​ស្ករ​ច្រើន​ពេក ៖ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​រួច​មក​ហើយ​ថា ជាតិ​ផ្អែម ឬ​ជាតិ​ស្ករ​ជាស​ត្រូវ​ដ៏​ធំ​បំផុត​នៃ​ធ្មេញ ដោយ​វា​អាច​បង្ក​បញ្ហា​មាត់​ធ្មេញ​ផ្សេង​ៗ រួម​ទាំង​ជំងឺ​ពុក​ធ្មេញ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​។

៣. ទទួលទាន​អាហារ​ដែល​ពង្រឹង​សុខភាព​មាត់​ធ្មេញ ៖ អាហារ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ពុក​ធ្មេញ​មាន​ច្រើន​ណាស់ រួម​បញ្ចូល​ទាំង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូច​ជា​ឈី​ស​អាច​ជួយ​កាត់​បន្ថយ​កំណកកំបោរ និង​ការពារ​កាចា​ធ្មេញ​បាន​យ៉ាង​ប្រសើរ​។ ផ្លែ​ប៉ោម​បង្កើន​ការ​ផលិត​ទឹកមាត់​ដែល​កាត់​បន្ថយ​កម្រិត​នៃ​បាក់តេរី​។

៤. ដុស​សម្អាត​ធ្មេញ​ឱ្យ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ ៖ ដើម្បី​រក្សា​សុខភាព​ធ្មេញ​ជៀស​ផុត​ពី​បញ្ហា​ពុក​ធ្មេញ ឬ​ដង្កូវ​ស៊ី​ប្រហោង ក៏​ដូច​ជា​ការ​ឡើង​កំណកកំបោរ និង​ជំងឺ​អញ្ចាញធ្មេញ ចូរ​ដុស​សម្អាត​ធ្មេញ​ឱ្យ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ (​ពេល​ព្រឹក និង​ពេល​យប់​មុន​ពេល​ចូល​គេង​) ។

៥. ដុស​សម្អាត​អណ្តាត ៖ ធ្លាប់​ដឹង​ទេ​ថា អណ្ដាត​ក៏​ជា​ផ្នែក​មួយ​សម្បូរ​ទៅ​ដោយ​បាក់តេរី​មិន​ចាញ់​ធ្មេញ និង​អញ្ចាញ​ឡើយ​! ដូច្នេះ​រាល់ពេល​ដុសធ្មេញ កុំ​ភ្លេច​ដុស​សម្អាត​អណ្ដាត​ផង​។

៦. កុំ​ភ្លេច​ប្រើប្រាស់​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ ៖ ត្រឹមតែ​ការ​ដុស​សម្អាត​ធ្មេញ គឺ​មិន​គ្រប់គ្រាន់​ឡើយ​។ បាក់តេរី​និង​កំទេចកំទី​អាហារ​តូច​ៗ​អាច​បង្ក​បញ្ហា​ពុក​ធ្មេញ​បាន​យ៉ាង​ងាយ​។ ហើយ​ការ​ប្រើប្រាស់​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ​ទៀងទាត់​ជា​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ជួយ​ទប់ស្កាត់​បញ្ហា​។

៧. យកចិត្តទុកដាក់​ចំពោះ​រាល់​បញ្ហា​មិន​ប្រក្រតី​នៃ​សុខភាព​មាត់​ធ្មេញ ៖ ប្រសិនបើ​អញ្ចាញ​របស់​អ្នក​មើលទៅ​ឡើង​ក្រហម​តិច​ៗ, ទឹកមាត់​ពណ៌​ក្រហម​តិច​ៗ ឬ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ឈឺ​ក្នុង​មាត់ ចូរ​កុំ​ស្ទាក់​ស្ទើរនឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​ទន្តពេទ្យ ក៏​ព្រោះ​អាកា​រៈទាំង​នេះ​អាច​នឹង​លេចឡើង​ដោយសារ​ភាព​មិន​ប្រក្រតី​ណាមួយ​។

៨. ទទួលទាន​តែ​បៃតង ឬ​តែ​ខ្មៅ ៖ តែ​បៃតង ឬ​តែ​ខ្មៅ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ Camellia sinensis ជួយ​រក្សា​សុខភាព​មាត់​ធ្មេញ​ទប់ស្កាត់​បញ្ហា​ធ្មេញ​ពុក​បាន​យ៉ាង​ប្រសើរ​គួរ​ឱ្យ​កត់សម្គាល់​។

៩. កុំ​ដុសធ្មេញ​ខ្លាំង​ៗ ឬ​ច្រើន​ដង​ពេក ៖ អ្វី​ក៏​ដោយ​ឱ្យ​តែ​ពេក គឺ​មិន​ដែល​ល្អ​ឡើយ​! សូ​ម្បី​តែ​ការ​ដុស​សម្អាត​ធ្មេញ​ក៏​ដោយ​។ ការ​ដុសធ្មេញ​ខ្លាំង​ៗ ឬ​ច្រើន​ដង​ពេក​ក្នុង​ថ្ងៃ​អាច​បង្ក​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​កាចា​ធ្មេញ​។

១០. ពិនិត្យ​មាត់​ធ្មេញ ២​ដង​ក្នុង​មួយ​ឆ្នាំ ៖ ទន្តពេទ្យ ជា​អ្នកជំនាញ​ជួយ​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក ហើយ​អាច​សម្គាល់​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​បាន​ទាន់​ពេល​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត ទន្តពេទ្យ​ក៏​ជួយ​សម្អាត​ធ្មេញ​ទៀងទាត់​ដែល​ធ្វើ​ឱ្យ​អ្នក​អាច​ជៀស​ផុត​ពី​ការ​ជួប​ប្រទះ​បញ្ហា​មាត់​ធ្មេញ​ធ្ងន់ធ្ងរ​ផ្សេង​ៗ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ