ចូល​សម្ងំ​ក្នុង​បន្ទប់​…​អស់លក្ខណ៍​ត្រឹម​មីង​នាង​មក​ទាន់​ចាក់សោ​ពី​ក្រៅ (មានវីដេអូ)


រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល​របស់​កម្មការិនី​រោងចក្រ រួច​ចូល​ទៅ​​សម្ងំ​ក្នុង​បំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​បាន​មីង​របស់​ម្ចាស់​បន្ទប់​មក​ទាន់​ក៏​ចាក់សោ​ពី​ខាងក្រៅ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ចាប់ខ្លួន​បាន​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ​ចំរើន បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​និង​ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​បន្ទប់​បាន​ចាក់សោ​ត្រឹមត្រូវ ហើយ​ចេញ​ទៅ​ធ្វើ​ការងារ​បាត់​អស់ លុះ​មក​ដល់​វេលា​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆ្កឹះ​សោ​បន្ទប់​រួច​ចូល​សម្ងំ​ ក្នុង​គោល​បំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​បាន​មីង​របស់​ម្ចាស់​បន្ទប់​មក​ទាន់ ក៏​ចាក់សោ​ពី​ខាងក្រៅ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ឃាត់​បាន​ភ្លាម​ៗ​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ