ម្នាក់​ស្លាប់ ម្នាក់​ទៀត​​សង្គ្រោះ​បន្ទាន់ ក្រោយ​​ជួប​គ្រោះនៅស្ពានដែក​ចំការ​​ដូង


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បត់​ឆ្លងផ្លូវ​ជ្រុ​ក​បុក​និង​កិន ។ បន្ទាប់​ពី​កើតហេតុ រថយន្ត​កុងតឺន័រ​បើក​គេច​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រា​ត្រ​ឈាន​​ចូល​​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ស្ពានដែក​ចំការ​ដូង តាម​បណ្តោយ​ផ្លូវ​២១៧​កែង​នឹង​ផ្លូវ​៣៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កំពង់ចាម ១D-២៣១២​។ ចំណែក​ភាគី​ខាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ​មិន​ស្គាល់ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​គេច​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បត់​ឆ្វេង​ឆ្លង​ទៅ​ផ្លូវ​៣៧១ ស្រាប់តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ដែល​ជិះ​ដោយ​បុរស​២​នាក់​ខាងលើ កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​ពេញទំហឹង រួច​កិន​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ​ផង​ដែរ ។ រីឯ​រថយន្ត​កុង​តឺ​មិន​បាន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បន្ទាប់​ពី​បង្កហេតុ​រួច​ក៏​បាន​ព្យាយាម​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថ​កិច្ច​ជំនាញ​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន រង​់ចាំ​ប្រគល់​ជូន​សាច់ញាតិ​វិញ ។ ដោយឡែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបួរមាស​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​ដើម្បី​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ