ស្តែង​ៗ​តែ​ម្តង​ហើយ ! ត្រឹមតែ​មួយប៉ប្រិចភ្នែកសោះអស់២នាក់​…​អ្នក​ឃើញ​មិនដឹង​ថា​ស្លុតចិត្ត​យ៉ាងណា


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ឡាន​ដឹក​ឥដ្ឋ​ដែល​កំពុង​តែ​ឈប់ បណ្តាល​ឲ្យ​ម៉ូតូ​នោះ​ដួល​លើ​ផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​កិន​ស្លាប់​២​នាក់ និង​របួស​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​វេ​ល​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​នេះ នៅ​ចំណុច​ផ្លូវ​លេខ​២០១១ ខាងលិច​ចំការ​ព្រីង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បាន​បន្ត ជន​រង​គ្រោះ​៣​នាក់​ខាងលើ គឺ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដឹង​ត្រឹមតែ​ស្លាប់​២​នាក់ និង​របួស​ម្នាក់ ។ ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​ដ្រី​ម មាន​ស្លាក​លេខ​ភ្នំពេញ ១GW-៥០៥២ ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​២​នាក់ ហើយ​ម្នាក់​ទៀត​ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ។

ចំណែក​រថយន្ត​ដឹក​ឥដ្ឋ​ដែល​ឈប់​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ស្លាក​លេខ​ភ្នំពេញ ៣B-១៧២៦ ដែល​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ តែត្រូវបានគេស្គាល់ថាឈ្មោះ សុខ គង់ និង​សល់​ព្រូឡាន​៣​នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​សាកសួរ ។

មុន​ពេល​កើតហេតុ​រថយន្ត​ធ្វើ​ដំណើរ​លើ​ផ្លូវ​២០១១ ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​ឈប់​បត់ជើង ខណៈនោះ​ព្រូ​រថយន្ត​៣​នាក់​ខាងលើ​ក៏​បាន​ទៅ​ទិញ​ស្បែកជើង​នៅ​តាម​ដងផ្លូវ​នោះ ស្រាប់តែ​កំពុង​ទិញ​ស្បែកជើង​នោះ​ក៏​មាន​ម៉ូតូ​ជន​រង​គ្រោះ​មក​ពី​ជើង​ទៅ​ត្បូង ហើយ​ក៏​បាន​បុក​រថយន្ត​ដឹក​ឥដ្ឋ​កំពុង​តែ​ឈប់​ស្ងៀម​នោះ​តែ​ម្តង ធ្វើ​ឲ្យ​ខ្ទាត​ទៅ​កណ្តាលផ្លូវ​ទើប​ធ្វើ​ឲ្យ​រថយន្ត​មក​ពីក្រោយ​កិន​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ