ទុក្ខ​ព្រោះ​បរិភោគ​មិន​ស្គាល់ប្រមាណ


បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​រមែង​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ គ្មាន​សេចក្តី​សន្តោស គឺ​ល្មោភ​បរិភោគ​ទៅ​​តាម​ចំណង់​របស់​ខ្លួន ដោយ​គេ​ពុំ​បាន​គិត​ថា មិនមែន​បរិភោគ​តែ​មួយ​ពេល​ហើយ​ឈប់​ឯណា គឺ​ត្រូវ​បរិភោ​គ​ថ្ងៃក្រោយ​បន្តបន្ទាប់​ទៀត ក្រែង​រក​មិន​បាន​ដូច​ថ្ងៃនេះ ពេល​នោះ​សេចក្តី​ទុក្ខ​នឹង​កើតឡើង ។

ការ​បរិភោគ​នេះ​ទៀត​សោត ក៏​មិនមែន​បរិភោគ​រហូត​ទាល់តែ​ហល់ ភើ​ចេញ​មក​វិញ​នោះ​ក៏​ទេ​ដែរ គឺ​ត្រូវ​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ​ឱ្យ​ត្រឹមតែ​ល្មម​ដើម្បី​ញុំ​ា​ង​ឥរិយាបថ​ទាំង​៤​ឱ្យ​ប្រព្រឹត្ត​ទៅ​ស្រួល ពិសេស​ពោះវៀន​ក្រពះ​ដំណើរការ​ល្អ​ទៅ​បាន​ហើយ ។

តែ​មិន​ដូច្នោះ​ទេ​អ្នកខ្លះ​ព្រោះតែ​មិន​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ​ហ្នឹងហើយ​បានជា​ពេល​ខ្លះ​ត្រូវ​រង​ទុក្ខវេទនា​ដេក​មិន​សុខ អង្គុយ​ក៏​មិន​ស្រួល ដកដង្ហើម​ចេះ​តែ​ផុត​ៗ នេះ​ជា​ទោស​នៃ​ការ​បរិភោគ​មិន​ស្គាល់ប្រមាណ ដែល​ពាក្យចាស់​ពោល​ថា ស៊ី​មិន​ស្គាល់ប្រមាណ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ