ពួក​រត់ពន្ធ​គ្រឿងញៀន​​​ចោះ​ជញ្ជាំង​​ឆ្លង​ព្រំដែន​ដោយ​រណារ


សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា​បាន​និយាយ​សម្រាល​ព័ត៌មាន​នានា​ដែល​ថា ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​បាន​ឆ្លងកាត់​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក ដោយ​អារ​ចោះ​នឹង​រណារ​យ៉ាង​ងាយស្រួល​បំផុត​។

លោក​ត្រាំ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា យើង​មាន​ជញ្ជាំង​ដ៏​មាំ​បំផុត​មួយ​។ រណារ​ចោះ​វា​ជា​រឿង​មួយ​តែ​យើង​អាច​ជួសជុល​វិញ​បាន​ដោយ​ស្រួល​។ កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​នា​ពេល​មុន​នេះ​ក្នុង​ថ្ងៃ​ទី​២​វិច្ឆិកា​ដែរ​រាយការណ៍​ថា ពួក​រត់ពន្ធ​គ្រឿងញៀន​មក​ពី​ម៉ិក​ស៊ិ​ក អាច​ចូល​មក​ក្នុង​សហ​រដ្ឋអាមេរិក​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​ចោះ​ជញ្ជាំង​ព្រំដែន​ត្រង់​ផ្នែក​ជញ្ជាំង​ដែល​ទើប​សាងសង់​ពី​បេតុង​និង​ដែកថែប ដោយសារ​ការ​អារ​នឹង​រណារ​ដែល​អាច​ទិញ​បាន​ក្នុង​តម្លៃ​ត្រឹម​ប្រមាណ​ជា​១០០​ដុល្លារ​។

យោង​តាម​បណ្ដា​ភ្នាក់ងារ​និង​មន្ត្រី​ដែល​កាសែត​នោះ​បាន​សាកសួរ​ថា បច្ចេកទេស​ឯទៀត​ៗ​ក៏​ប្រើ​សម្រាប់​ឆ្លងកាត់​ជញ្ជាំង​ព្រំដែន​ដែរ ឧទាហរណ៍​ជញ្ជាំង​ព្រំដែន​នៅ​សាន់​ឌី​យេ​ហ្គោ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ជាដើម​។ យោង​តាម​ការ​វាយតម្លៃ​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​ឆ្នាំ​២០១៩​មាន​អ្នក​ឆ្លងកាត់​ព្រំដែន​រវាង​អា​មេ​រិ​ក​និង​ម៉ិ​ក​ស៊ិ​កដោយ​ខុសច្បាប់​ប្រមាណ​ជា​ជិត​១​លាន​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ