ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស​ខំ​ស្កាត់​ពី​នាយ​ធ្លាក់​ដល់​អាយ ចុង​ក្រោយ​ជាប់​ខ្នោះ


ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ព្រមទាំង​ដកហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ទៀត​ផង បន្ទាប់​ពី​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​នេះ​រួម​ជាមួយ​បក្ខពួក​ខំ​ស្កាត់មក​ពី​ភ្នំពេញ​ ហើយ​ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​ប្រជាពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ក្នុង​ពិធី​ប្រណាំងទូក​ដែល​ប្រារព្ធ​ធ្វើ​នៅ​ជិត​សាលាខេត្ត​កំពង់ស្ពឺ កាលពី​យប់​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០១៩​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​អ៊ុំ ណៃ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​បាន​កាត់សក់​តែងខ្លួន​ជា​ប្រុស​ស្កាត់​មក​ពី​ភ្នំពេញ​រួម​ជាមួយ​បក្ខពួក ហើយ​ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ដើរ​លេង​កំសាន្ត​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ជិត​សាលាខេត្ត​កំពង់ស្ពឺ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់​ដែល​តែងខ្លួន​ជា​ប្រុស​ខាងលើ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ចំណែក​បក្ខពួក​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។

ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​រួម​ជាមួយនឹង​បក្ខពួក​បាន​ស្កាត់​មក​ពី​ភ្នំពេញ ខណៈ​កំពុង​ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​ប្រជាពលរដ្ឋ​ដើរ​លេង​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ខេត្តកំពង់ស្ពឺ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។ បន្ទាប់​ពី​ឃើញ​ខ្លួន​ត្រូវ​សមត្ថកិច្ច​ចាប់​បែប​នេះ បក្ខពួក​ផ្សេង​ទៀត​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​។

នៅ​រសៀល​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៩ ក្រោយ​ពី​សមត្ថកិច្ច​កសាង​សំណុំរឿង​រួចរាល់ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ដើរ​កំសាន្ត​នា​ឱកាស​បុណ្យអុំទូក សូម​មានការ​ប្រុង​ប្រយ័ត្ន ចៀសវាង​មាន​ជន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ដូច​ករណី​ខាងលើ នាំ​ឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ