អាហារ​ត្រឹម​ទាំង​៧មុខ​ប៉ុណ្ណោះ ​​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត


ឆ្លង​តាម​វ័យ​របស់​មនុស្ស​ម្នាក់​ៗ ស្បែក​នឹង​ចាប់ផ្តើម​រលុង និង​មាន​ស្បែក​ជ្រួញ​កើត​ឡើងជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​ជា​ខ្លាំង​។ ដូចនេះ​ប្រសិនជា​អ្នក​ចង់​មើលទៅ​ក្មេង​ជាង​អាយុ​១០​ឆ្នាំ អ្នក​គួរតែ​ពិសារ​អាហារ​ទាំង​៧​មុខ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទើប​ស្បែក​អ្នក​មិន​ស្ងួត ហើយ​មិន​ងាយ​កើត​មាន​ស្នាម​ជ្រួញ​។ អ្នក​អាច​ញ៉ាំ​ចំនួន​ពី​៨​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ​។

២-អ្នក​ក៏​ត្រូវ​ពិសារ​ត្រី​ឲ្យ​បាន​ច្រើន​ដែរ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​ជួយ​បណ្តឹង​ស្បែក​អ្នក​ឲ្យ​តឹង មិន​ងាយ​មាន​អាកាៈ​រលុង​ឡើយ​។ អ្នក​អាច​បរិភោគ​ចំនួន​ពី​១០០ ដល់​២០០​ក្រាម ដោយ​ក្នុង​មួយ​អាទិត្យ​អាច​ញ៉ាំ​ពី​៣​ទៅ​៤​ដង​បាន​។

៣-ទឹកដោះគោ​ជូរ​ក៏​អ្នក​គួរតែ​ពិសា​រដែរ ព្រោះ​វា​មាន​វីតាមីន​អេ ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ស្ងួត និង​ឆាប់​ចាស់​។ អ្នក​អាច​បរិភោគ​ចំនួន​ពី​៣​ទៅ​៥​ដង​ក្នុង​មួយ​អាទិត្យ នោះ​ស្បែក​អ្នក​នឹង​មាន​លក្ខណៈ​តឹង​ជា​មិន​ខាន​ឡើយ​។

៤-នៅ​ក្នុង​ផ្កា​ខាត់ណា​មាន​វីតាមីន​អេ និង​សេ រួម​ជាមួយ​សារធាតុ​ម្យ៉ាងទៀត​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ខូច ហើយ​រក្សា​ភាព​តឹង​ណែន​ទៀត​ផង​។

៥-នៅ​ក្នុង​ប៉េងប៉ោះ​មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺព្រះអាទិត្យ​។ ដូចនេះ​អ្នក​អាច​ញ៉ាំ​ចំនួន​ពី​៣​ទៅ​៥​ដង​ក្នុង​មួយ​អាទិត្យ​។

៦-ប្រសិនជា​អ្នក​បរិភោគ​ការ៉ុត​ច្រើន វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​អាច​ចៀស​ពី​ស្បែក​ជ្រួញ​បាន​។

៧-អ្នក​អាច​ពិសារ​ពពួក​សណ្តែក​ពី​៣​ទៅ​៤​ដង​ក្នុង​មួយ​អាទិត្យ ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មាន​លក្ខណៈ​តឹង​ណែន​បាន​(​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ