ម្នាក់ៗភ័យអស់ព្រលឹង ពេល​ឃើញហេតុការណ៍ស្តែងៗ​បែបនេះ​ (មានវីដេអូ​)


រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​មាន​ដឹក​ម៉ាស៊ីនភ្លើង​ធំ​១​គ្រឿង​ទៀត ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​បែក​កង់​មុខ ហើយ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម បណ្ដាល​ឲ្យ​បាក់​ដួល​រាប​ដល់​ដី ហើយ​រថយន្ត​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ត្រាំ​ទឹក​ស្អុយ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ ឬ​ព្រូ​រង​របួស​នោះ​ឡើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ស្ទូច​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-១៣៨៧ មាន​ដឹក​ម៉ាស៊ីនភ្លើង​ធំ​១​គ្រឿង អ្នកបើកបរ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​ឡើយ​។

តាម​ប្រភព​ពី​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​និយាយ​ថា នៅ​មុន​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត​ខាងលើ​ដោយ​មាន​ដឹក​ម៉ាស៊ីនភ្លើង​១​គ្រឿង​ផង ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​ខាងលើ ខណៈ​កំពុង​បើក​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ស្រាប់តែ​រថយន្ត​បាន​បែក​កង់​មុខ​ខាងស្តាំ ទើប​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី ។ បន្ទាប់​មក​រថយន្ត​បាន​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ត្រាំ​ទឹក​ស្អុយ ព្រមទាំង​បុក​ក្បាល​​លូ​បង្ហូរទឹក​ទាំង​កម្រោល​តែ​ម្តង​។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហ​តុ​ការណ៍​បាន​និយាយ​ថា ខណៈនោះ​ចរាចរណ៍​តាម​ដងផ្លូវ​ខាងលើ​ក៏​មានការ​មមាញឹក​គួរសម​ដែរ ប៉ុន្តែ​នៅ​ពេល​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវ រថយន្ត​បាន​បោល​ខុស​អ្នកដំណើរ​ទាំងពួង​ហើយ​ក៏​ទៅ​បុក​បង្គោល​ភ្លើង និង​ធ្លាក់​ប្រឡាយ​ទឹក ទើប​គ្មាន​អ្នក​ស្លាប់​ឬ​រង​របួស ។ ប៉ុន្តែ​ពេល​ឃើញ​ហេតុការណ៍​ស្ដែង​ៗ​បែប​នេះ​កើតឡើង ​ធ្វើ​ឱ្យ​ពួក​គាត់​នឹក​ស្មានថា អ្នកបើកបរ ឬ​អ្នក​រួម​ដំណើរ​មាន​គ្រោះថ្នាក់​មិន​អាច​គេច​ផុត​នោះ​ទេ តែ​ពេល​នាំ​គ្នារ​ត់ទៅ​មើល​មិនឃើញ​មាន​អ្នក​រង​គ្រោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ