បាតុកម្ម​… ​មេដឹកនាំ​បះបោរ​ម្នាក់​ដាច់​ស្លឹក​ត្រចៀក


ក្រុង​ហុងកុង ៖ ក្រោយ​ទិវា​ថ្មី​ពោរពេញ​ដោយ​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​បាតុករ​និង​ប៉ូលិស មានការ​វាយប្រហារ​ដោយ​កាំបិត​មួយ កាលពី​យប់​ថ្ងៃ​ទី​៣​វិច្ឆិកា​នៅ​ហុងកុង បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​រង​របួស ក្នុង​នោះ​មាន​អ្នក​ទទួលខុសត្រូវ​នយោបាយ​មូលដ្ឋាន​ម្នាក់ ជា​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិប​តេយ្យ​ដែល​ត្រូវ​ដាច់​ស្លឹកត្រចៀក​។

ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​នា​ឱកាស​នៃ​ការ​ប្រមូលផ្ដុំ​អ្នក​តវ៉ា​ជា​ច្រើន​ក្រុម ក្នុង​បណ្ដា​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម​នា​វេលា​រសៀល​។ មុន​នេះ​កងកម្លាំង​ប៉ូលិស​និង​ពួក​បាតុករ​បាន​ប៉ះទង្គិច​គ្នា​ជា​ច្រើន​ម៉ោង បន្ទាប់​ពី​មនុស្ស​ច្រើន​ពាន់​នាក់​លើកគ្នា​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​កើត​មានការ​ប៉ះទង្គិច​គ្នា​នានា​។ ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​បំបែកពួក​បាតុករ​។ រួច​នា​យប់​ថ្ងៃ​ទី​៣​វិច្ឆិកា​មានការ​វាយប្រហារ​បង្ហូរឈាម​មួយ​កើត​មាននៅ​មុខ​ប្លុក​ពាណិជ្ជកម្ម​មួយ នៅ​KOO SHING​ដែល​នៅ​ទីនោះ​ពួក​អ្នក​តវ៉ា​ប្រមូលផ្ដុំ​គ្នា​ចាប់ពី​ព្រឹក​មក​។

យោង​តាម​សាក្សី​ទាំងឡាយ​ថា​ជន​វាយប្រហារ​ជា​បុរស​ម្នាក់ ពាក់​អាវយឺត​ពណ៌​ប្រផេះ​ដែល​ស្រែក​ពាក្យ​នានា​គាំទ្រ​ចិន​។ បណ្ដា​រូបភាព​តាម​ទូរទស្សន៍​បង្ហាញ​លោក​ANDREW CHIU​ជា​អ្នក​កាន់​ទង់​នៃ​ចលនា​តវ៉ា ត្រូវ​គេ​កាប់​ដាច់​ស្លឹកត្រចៀក​ម្ខាង​។ ចំណែក​បុរស​ម្នាក់​ទៀត​ដេក​សន្លប់​ជាមួយ​ឈាម​ស្រោច​ខ្លួន​។

យោង​តាម​រូបភាព​របស់​ទូរទស្សន៍​ហុងកុង​RTHK គេ​ឃើញ​បុរស​ជា​អ្នក​វាយប្រហារ ត្រូវ​ពួក​មនុស្ស​ចោមរោម​វាយ​គេ​យ៉ាង​សាហាវ​។ សរុប​មនុស្ស​៥​នាក់​ក្នុង​នោះ​មាន​បុរស​៤​នាក់់​និង​នារី​ម្នាក់ រង​របួស​ដោយ​២​នាក់​របួសធ្ងន់​។ ចំណែក​មនុស្ស​៣​នាក់​ត្រូវ​ចាប់ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ