​អ័​ព្ឋ​ផ្សែង​ពុល​ដ៏​ក្រាស់… ពលរដ្ឋ​​ទាំង​២០​លាន​នាក់ ​​រង​ការប៉ះ​ពាល់


ប្រទេស​ឥណ្ឌា ៖ ពលរដ្ឋ​ក្រុង​ញូ​វ​ដែ​ល្លី​ទាំង​២០​លាន​នាក់ កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា​បន្ត​ទទួល​រង​ការ​ក្អក​ និង​ការ​ក្រហាយ​ភ្នែក ដោយសារ​អ័​ព្ឋ​ផ្សែង​ពុល​ដ៏​ក្រាស់ ដែល​នោះ​ជា​ការ​ប្រកាស​អាសន្ន​នៃ​សុខាភិបាល​សាធារណៈ​ដែល​នាំ​ឲ្យ​មានការ​បិទទ្វារ​បណ្ដា​សាលារៀន​និង​ការដ្ឋាន​នានា​។ ប៉ុន្តែ​អាជ្ញាធរ​ហាក់ដូចជា​នៅ​ពុំ​ទាន់​ចាត់វិធានការ​ទ្រង់ទ្រាយ​ធំ​ចំពោះ​បាតុភូត​នេះ​នៅឡើយ​។

នា​ព្រឹក​ថ្ងៃ​ទី​៤​វិច្ឆិកា​អ័​ព្ឋ​ពុល​យ៉ាង​ក្រាស់​នៅ​តែ​គ្របដណ្ដប់​លើ​ទីក្រុង​ញូ​វ​ដែ​ល្លី ដោយ​បាំងបិទ​មើល​មិនឃើញ​អគារ​នានា ហុយ​ចូល​ក្នុងផ្ទះ​សម្បែង បណ្ដា​ការិយាល័យ​ហើយ​ទោះជា​ក្នុង​រូង​មេ​ត្រួ​ក្រោម​ដី​ក៏​មានការ​ភាយ​ចូល​ដែរ នាំ​ឲ្យ​ពិបាក​ក្នុង​ការ​ដកដង្ហើម ប៉ះពាល់​ដល់​ប្រព័ន្ធ​ដកដង្ហើម​និង​សួត​។

នោះ​ជា​ការ​បំពុលបរិយាកាស​ដ៏​អាក្រក់​បំផុត​ដែល​ទីក្រុង​ញូ​វ​ដែ​ល្លី​ជួប​ប្រទះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​បណ្ដា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌា​ចាត់​ទុក​ថា​ជា​បន្ទប់​ឧស្ម័ន​។ មាន​ផ្សែង​អ័​ព្ឋ​គ្រប់កន្លែង​ទាំងអស់ ហើយ​មនុស្ស​ម្នា​រួម​ទាំង​យុវវ័យ កុមារ​និង​មនុស្ស​ចាស់​មានការ​លំបាក​ក្នុង​ការ​ដកដង្ហើម​។

ការ​បំពុលបរិយាកាស​ដោយ​អ័​ព្ឋ​ផ្សែង​នៅ​ក្រុង​ញូ​វ​ដែ​ល្លី​ពេល​នេះ​មាន​ដល់​ទៅ​៧៨​ដង​អាក្រក់​ជាង​នៅ​ក្រុងប៉ារីស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ