ទីកន្លែង​ដែល​អ្នកបួស​មិន​គួរ​និមន្ត​ទៅ​បិណ្ឌបាត


នៅ​ក្នុង​ព្រះ​វិន័យ​មាន​និយាយ​ទាក់ទង​នឹង​ទីកន្លែង​ដែល​អ្នកបួស​គួរ​និមន្ត​ទៅ​បិណ្ឌបាត ដែល​ជា​កិច្ច​វត្ត​របស់​អ្នកបួស​ក្នុង​ពុទ្ធសាសនា ដើម្បី​ស្វែងរក​អាហារ​ភោជន​យក​មក​ទ្រទ្រង់​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​តាម​ពុទ្ធានុញ្ញាត និង​ពុទ្ធ​ប្បញ្ញត្តិ ហើយ​ក្នុង​សេចក្តី​នេះ​ក៏​ព្រះ​អង្គ​បាន​ហាមប្រាម​ភិក្ខុសង្ឃ​មិន​ឱ្យ​និមន្ត​ទៅ​កាន់​ទីឋាន​ទាំង​៦​កន្លែង​ឬ​ហៅ​ថា អគោចរ​ផង​ដែរ ។

ផ្អែក​តាម​គម្ពីរ​ព្រះ​ត្រៃ​បិដក​ផ្នែក​វិន័យ​បាន​បង្ហាញ​ថា អគោចរ​៦​កន្លែង​ដែល​ភិក្ខុ​សាមណេរ​គប្បី​ចៀសវាង​ក្នុង​ការ​ត្រាច់ចរ​និមន្ត​បិណ្ឌបាត​នោះ​គឺ ទី​១​ជា​កន្លែង​អាស្រ័យ​នៅ​របស់​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ផ្កាមាស ដែល​ចិញ្ចឹមជីវិត​អាស្រ័យ​សម្រស់ ជាទី​ដែល​ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ​។ ទី​២ ផ្ទះ​ស្ត្រី​មេម៉ាយ ទី​៣​គឺ​លំនៅ​ឋាន​ស្ត្រី​ក្រមុំចាស់ ។

ទី​៤​កន្លែង​ស្នាក់​អាស្រ័យ​របស់​បណ្ឌក (​ខ្ទើយ​) ក៏​ភិក្ខុសង្ឃ​មិន​គួរ​និមន្ត​ទៅ​ដែរ ព្រោះ​មើលទៅ​មនុស្ស​នោះ​ដូច​តែ​ស្ត្រី​អ៊ីចឹង​ដែរ ទី​៥​កន្លែង​ភិក្ខុនី គឺ​ភិក្ខុ​ស្ត្រី ដែល​សម័យ​ពុទ្ធកាល​មាន តែ​បច្ចុប្បន្ន​មិន​មាន​ទេ និង​ទី​៦ គឺ​រោង​សុរា ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ ។

អគោចរ​ជា​កន្លែង​ដែល​អ្នកបួស​មិន​គួរ​ទៅ ប៉ុន្តែ​បើសិន​លោក​និមន្ត​បិណ្ឌបាត​នៅ​តាម​ផ្លូវ​កាត់​ទីតាំង​ទាំងនោះ គឺ​មិនជា​បញ្ហា​អី​ទេ ព្រោះ​នេះ​វា​មិនមែន​ជា​អាកា​រៈ​ដែល​ភិក្ខុសង្ឃ​ត្រូវ​មាន​ថេរ​ដីកា ឬ​ក៏​ស្ត្រី​ជា​បរិស័ទ​មាន​ពាក្យ​សម្ដី​អី្វ​មក​សាសង​ឡើយ ព្រោះ​ក្នុង​ច្បាប់​ពុទ្ធសាសនា ព្រះសង្ឃ​មួយ​អង្គ ស្ត្រី​ម្នាក់ និយាយ​គ្នា​លើស​ពី​៦​ម៉ាត់​ឡើង​ទៅ​នឹង​មានទោស ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ