គន្លឹះដ៏​សាមញ្ញ​​ ​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​​ការ​ឆ្លង​ចៃ​ពី​មិត្ត​រួម​ថ្នាក់


ការ​ប្រើប្រាស់​ផលិតផល​សម្រាប់​ការពារ​ការ​ឆ្លង​ចៃ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ផលិតផល​ថែរក្សា​សក់​ជា​ធម្មតា ហើយ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​វា​ម្តង​ហើយ​ម្តងទៀត ដើម្បី​រក្សា​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​សក់​នោះ កុំ​ឲ្យ​កើត​ចៃ​។

ប៉ុន្តែ វា​ក៏​មិន​ប្រាកដ​ថា​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​ចៃ​បាន ១០០ ភាគរយ​នោះ​ដែរ​។ ដូច្នោះ អ្នក​ត្រូវ​ណែនាំ​កូន​អ្នក​នូវ​វិធានការ​ដ៏​សាមញ្ញ​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ចៃ​ពី​មិត្ត​រួម​ថ្នាក់​រួម​មាន ៖

១- ជៀសវាង​ការ​ប៉ះ​ក្បាល​នឹង​ក្បាល​ជាមួយ​មិត្ត​រួម​ថ្នាក់ ក្នុងអំឡុងពេល​លេង និង​សកម្មភាព​ផ្សេង​ៗ​ទៀត​។

២- មិន​ត្រូវ​ចែករំលែក​សំភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយ​ចំនួន ដូច​ជា មួក កន្សែង​បង់ក អាវ ក្រាស់​សិតសក់ ច្រាស់ គ្រឿង​លំអរ​សក់ និង​កាស​ជាដើម​។

៣- ជៀសវាង​ការ​ចែករំលែក​កន្លែង​ដាក់​មួក និង​សម្លៀក​បំពាក់​ជាមួយ​មិត្ត​រួម​ថ្នាក់​ដែល​ត្រូវ​ព្យួរ​ជាមួយ​គ្នា ឬ​រក្សា​ទុក​នៅ​ក្នុង​ហិប​ជាមួយ​គ្នា​។

៤- ជៀសវាង​ការ​គេង ឬ​លេង​ជាប់​គ្នា​ខ្លាំង​ពេក​។

៥- កក់សក់​ឲ្យ​កូន​ក្រោយ​ពេល​មក​ពី​រៀន​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ