លោក​គី​ម​ ហាក់​ចង់​ជួប​លោក​ត្រាំ​ទៀត​នា​ខែខាងមុខ


ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​YONHAP​ថា​ទីភ្នាក់ងារ​ស៊ើប​ការណ៍​ជាតិ​កូរ៉េ​ខាងត្បូង​រាយ​ការណ៍​នា​ថ្ងៃ​ទី​៤​វិច្ឆិកា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ហាក់ដូចជា​សម្រេច​ជួប​គ្នា​កំពូល​​ថ្មី​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ក្នុង​ខែធ្នូ មុន​ពេល​ដាច់​ឆ្នាំ​ដែល​ក្រុង​ព្យុ​ង​យ៉ាង​កំណត់ សម្រាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

ទីភ្នាក់ងារ​ស៊ើប​ការណ៍​នេះ លាតត្រដាង​ព័ត៌មាន​នោះ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​​សម្ងាត់​មួយ​របស់​សភា​ហើយ​និយាយ​ថា ប្រទេស​ទាំង​២​ត្រូវ​ធ្វើការ​ចរចា​គ្នា​ឡើង​វិញ​ក្នុង​កម្រិត​ប្រតិបត្តិការ នា​ខែ​នេះ​ឬ​យ៉ាង​យូរ​បំផុត​នា​ដើមខែ​ធ្នូ​។ ន

ះ​បើ​តាម​ការ​អះអាង​របស់​បណ្ដា​សមាជិក​សភា​ជា​សមាជិក​គណៈកម្មការ​ស៊ើប​ការណ៍​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ សមាជិក​សភា​លោក​KIM MIN KI​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជា​គណបក្សកាន់អំណាច​ថ្លែង​ថា ទីភ្នាក់ងារ​ស៊ើ​ប​ការណ៍​ជាតិ​យល់​ឃើញ​ថា លោក​គី​ម​ជុង​អ៊ុ​ន​បាន​សម្រេច​រៀបចំ​ការ​ជួប​គ្នា​កំពូល​មួយទៀត​នា​ខែធ្នូ​។ ចំណែក​សមាជិក​សភា​នៃ​គណបក្សប្រឆាំង​មួយ​រូប លោក​LEE EUN JAE​ថ្លែង​ថា ពេលវេលា​ហាក់ដូចជា​មក​ដល់​ហើយ​ដើម្បី​រៀបចំ​ការ​ចរចា​ពេញអង្គ​រវាង​ភាគី​ទាំង​២​។

សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​បាន​បន្ត​ការ​ចរចា​នុយក្លេអ៊ែរ​កម្រិត​ប្រតិបត្តិការ ក្នុង​ទីក្រុង​ស្តុក​ខូ​ល​ប្រទេស​ស៊ុ​យ​អែ​ត បន្ទាប់​ពី​ជាប់​គាំង​ជា​ច្រើន​ខែ តែ​ការ​ចរចា​នោះ​ត្រូវ​បរាជ័យ​ជា​ថ្មី ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ចោទប្រកាន់​អា​មេ​រិ​កថា ពុំ​បាន​ធ្វើ​សំណើ​ថ្មី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ