សូម​ប្រុង​ប្រយ័ត្ន​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់ទី​១៣ វិច្ឆិកា​នេះ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ណាគ្រី


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​ខាង​មុខ​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​មួយ​ឈ្មោះ ណាគ្រី ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៦ វិច្ឆិកា​នេះ ស្តី​ពី​ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩) សម្ពាធ​ទាប​សកម្ម​ដែល​ស្ថិត​នៅ​ក្បែរ​ប្រទេស​វៀតណាម​អស់​រយៈពេល​២-៣ ថ្ងៃ​មក​ហើយ​បាន​បង្កើន​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ (TD) បច្ចុប្បន្ន​កើន​ឥទ្ធិពល​ទៅ​ជា​ព្យុះ​ទី​២៤ ឈ្មោះ​ណាគ្រី (NAKRI) ដែល​ជា​ឈ្មោះ របស់​កម្ពុជា​យើង​បាន​ដាក់ ។

ក្រសួង​បន្ត​ថា ព្យុះ​នេះ​នឹង​បក់​ចូល​ប្រទេស​វៀតណាម​នៅ​ចំណុច​លើ​ខេត្ត​ញ៉ា​ត្រាង នៅ​យប់​ថ្ងៃ​ទី​៩ ឆ្លង​ចូល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ។ ព្យុះ​នេះ​នឹង​ថមថយ​ឥទ្ធិពល​ជា​បន្តបន្ទាប់ រួច​ចូល​មក​ដល់​កម្ពុជា​យើង​ក្នុង​កម្រិត​ជា​សម្ពាធ​ទាប (Low) នៅ​យប់​ថ្ងៃ​ទី​១០ ឆ្លង​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​០៧-១៣ ខែវិច្ឆិកា បណ្តា​ខេត្ត​ក្រុង​នានា​នៅ​ភាគ​ខាងក្រោម និង​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​តិចតួច ។ ចាប់ពី​ថ្ងៃ​ទី​០៧-០៩ ខែវិច្ឆិកា បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល​ខាងជើង និង​ខ្ពង់រាប​ឦសាន​នឹង​អាច​មាន​ភ្លៀង​តិចតួច ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១០-១១ ខែវិច្ឆិកា នឹង​អាច​មាន​ភ្លៀង​តិច​ទៅ​មធ្យម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ