ឆ្លៀតនោះឆ្លៀត! ឃើញ​ម្ចាស់ដេក​ស្រួល បណ្តើរម៉ូតូ​ចូលកន្លែងងងឹតបាត់​


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ផឹក​ស្រវឹង​បាន​ជិះ​ម៉ូតូ​មក​ដេក​លើ​សួន​ចិញ្ចើម​ផ្លូវ​​ចោលម៉ូតូ ខណៈ​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​លួច​បណ្តើរ​ម៉ូតូ​នោះ​យក​ទៅ​បាត់ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ ​ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​តាម​រក​ម៉ូតូ​ឃើញ​វិញ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​សួន​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ស្រវឹង​ខាងលើ​ឈ្មោះ ញ៉ែ​ម ចំរើន អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្ត​បាត់ដំបង ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GA-២៤១៧ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​លក់​គុយទាវ និង​បាយ​នៅ​មុខ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន បានឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មក​ដេក​នៅ​លើ​សួន​ចិញ្ចើម​ផ្លូវ​ជិត​កន្លែង​គាត់​លក់ដូរ ដោយ​មាន​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​ជន​រង​គ្រោះ​ស្រវឹង​ខ្លាំង​ពេក​ដេក​ចោល​ម៉ូតូ ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​បណ្តើរ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចូល​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ពេល​ឃើញ​បែប​នេះ គាត់​ក៏​ស្រែ​កថា «​ចោរ​ៗ» ដែរ តែ​ជនសង្ស័យ​បាន​បណ្តើរ​ម៉ូតូ​ចូល​ទៅ​ក្នុង​សាលា​ដែល​ងងឹត​សូន្យសុង​បាត់ ។ ភ្លាម​ៗ​នោះ​បុរស​ជា​អ្នក​លក់ដូរ​ខាងលើ​ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ ហើយ​ស្រប​ពេល​កំលាំង​នគរបាល និង​កំលាំង​ប្រជា​ការពារ​សង្កាត់​ទើប​មក​ពី​ល្បាត​ក៏​បាន​នាំ​គ្នា តាម​រុករក​ម៉ូតូ​ខាងលើ​ភ្លាម​ៗ រួច​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នោះ​ត្រូវ​ជនសង្ស័យ​យក​ទៅ​ប្លុង​ចោល​ក្នុង​ព្រៃ បន្ទាប់​មក​សមត្ថកិច្ច​ក៏​យក​ម៉ូតូ​មក​រក្សា​ទុក​ដើម្បី​ប្រគល់​ជូន​ម្ចាស់​វិញ ។ ដោយ​​ឡែក ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ដែើ​កំពុង​តែ​ដេក​ស្តូក​លើ​សួន​ចិញ្ចើម​ផ្លូវ ទាល់តែ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំ​គ្នា​ដាស់ ទើប​ភ្ញាក់​ទាំង​មមីមមើរ និង​និយាយ​អរគុណ​ដល់​សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​ធ្វើ​លិខិត​ប្រគល់​ម៉ូតូ​ឱ្យ​ជន​រង​គ្រោះ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ